ភ្នំពេញ៖ ស្ងាត់ៗអតីតបេក្ខភាពកម្មវិធីពេជ្រកំពុងច្នៃកាលពីឆ្នាំ២០១៣ រ៉ា វីរៈ បង្ហាញវីឡាធំស្កឹមស្កៃទីតាំងនៅបុរីប៉េងហួត ផ្លូវ ជាសុផារ៉ា ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះតារាសម្តែងលោក រ៉ា វីរៈ បានបង្ហាញរូបភាពវីឡាធំស្កឹមស្កៃ ភ្ជាប់ជាមួយសារមួយឃ្លាថា «ប្រឹងទៅទាន់មានកម្លាំងប្រឹង បាន New home»។ ផ្ទះដ៏ស្រស់ស្អាតរបស់លោក រ៉ា វីរៈ មានទីតាំងនៅបុរីប៉េងហួត ផ្លូវ ជាសុផារ៉ា ។ ជាមួយនឹងសមិទ្ធិផលដ៏ធំរបស់តារាសម្តែងរូបនេះ មានការចាប់អារម្មណ៍ជាខ្លាំងពីប្រិយមិត្ត និងមិត្តភក្តិសិល្បៈ ខណៈតារាក្នុងសិល្បៈជាច្រើនកំពុងត្អូញត្អែរពីការបាត់បង់ប្រាក់ចំណូលយ៉ាងគំហុកដោយសារ កូ វី ដ-១៩ រាតត្បាត។
គួរបញ្ចាក់ថា តារាសម្តែង រ៉ា វីរៈ គ្រោង នឹងចូលរោងការនៅក្នុងថ្ងៃទី ២៧ ខែមីនា តែដោយសារជំងឺកូវីដ-១៩ នៅបន្តរាតត្បាតបែបនេះ លោកក៏បានផ្អាកការរៀបការទៅវិញ ដែលរហូតមកដល់ពេលនេះលោកពុំទាន់កំណត់ថ្ងៃរៀបការជាក់លាក់វិញឡើយ។ ការពន្យារពិធីមង្គលនេះគឺដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
សូមទស្សនារូបភាពខាងក្រោម៖