គេដៀលសម្តែងមិនសមគ្នាព្រោះមុខចាស់ជាងតួប្រុស Dilraba ឆ្លើយតបចំៗវិញថា....

//s9.kh1.co/41/41c51439f019d3171f04cd8d87855d33f15b79dd.jpg
តារា & កម្សាន្ដ

 ១៣-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទោះសម្រស់ស្អាតកម្រិតណា ក៏Dilraba ថាសម្តែងមិនសមជាមួយតួប្រុស ព្រោះតែអ្នកទាំងពីរមានអាយុខុសគ្នាដល់ទៅ ៧ឆ្នាំ

ចិន​៖ បន្ទាប់ពីបានចាក់ផ្សាយ លើប៉ុស្តិ៍ទូរទស្សនិ៍បានប៉ុន្មានភាគមករឿងខ្សែភាគយន្តបុរាណ «The Long Ballad» ក៏ទទួលបានក៏គាំទ្រជាខ្លាំង ជាមួយនឹង​ការចូលរួមសម្តែងទៅនឹង តារាប្រុសវ័យក្មេង Leo Wu និងតារាសម្តែងស្រីជួរមុខ Dilraba Dilmurat

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក៏មានមតិមួយចំនួនបានរិះគន់ចំៗផងដែរ នេះ​បើតាមប្រភពរបស់ Sohu បានរាយការណ៍មកថា មានទស្សនិកជនភាគច្រើន បាននិយាយថាដោយសារ តែគម្លាតអាយុរបស់អ្នកទាំងពីរខុសគ្នាខ្លាំងរហូតដល់ ៧ ឆ្នាំបានធ្វើឲ្យពួកគេ មើលទៅដូចជាសម្តែងមិនសម មើលទៅដូចជា មីងហើយនឹងក្មួយទៅវិញ។

យ៉ាងណាមិញបន្ទាប់ពីមិនមានផលវិជ្ជមាននៃរឿងភាគថ្មីរបស់ខ្លួន តារាស្រីវ័យ ២៨ឆ្នាំរូបនេះ ក៏បានឆើ្លយតបទៅនឹងប្រធានបទដ៏ក្តៅគគុកនេះផងដែរ ដោយបានលើកឡើងដូច្នេះថា៖ 

ពេលខ្ញុំដឹងថា Leo Wu ជាតួឯកប្រុស ខ្ញុំក៏មានការព្រួយបារម្ភផងដែរ ព្រោះខ្ញុំអាយុច្រើនជាង។ប៉ុន្ក្តែក្រោយមក នៅពេលដែលខ្ញុំបានរួមការងារជាមួយគាត់ Leo Wu មានភាពចាស់ទុំណាស់ ក្នុងការសម្តែង ហេតុដូច្នេះយើងតែពីរ មើលទៅមិនសូវមានគម្លាតអាយុ ទោះបីខុសគ្នាច្រើន។ ខ្ញុំមើលទៅចាស់ជាងគាត់ ទោះបីជាគាត់ មានអាយុទើបតែជាង ២០ ឆ្នាំប៉ុណ្ណោះ ក៏ប៉ុន្តែគាត់មានភាពចាស់ទុំក្នុងការសម្តែង ថែមទាំងមើលទៅដូចបុរសពេញលក្ខណៈតែម្តង

Dilraba 

សូមទស្សនារូបភាពខាងក្រោម៖

Dilraba Dilmurat
Dilraba Dilmurat
Dilraba Dilmurat
Dilraba Dilmurat
Leo Wu 
Leo Wu 
Leo Wu និង Dilraba
Leo Wu និង Dilraba
Dilraba និង  Leo Wu
Dilraba និង  Leo Wu
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T