Tuchel៖ ពេលនេះគឺជាពេលវេលាដែលក្រុមតោខៀវ Chelsea អាចឈ្នះជើងឯក Champions League

//s9.kh1.co/b6/b62b830ff869d70fccdd3b8ee23e6af4efd378c7.jpg
កីទ្បា

 ១៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ជំនឿចិត្តរបស់គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់!

បរទេស៖ លោក Thomas Tuchel គ្រូបង្វឹកក្រុមតោខៀវជឿជាក់ថាក្រុមរបស់គាត់មានអ្វីគ្រប់គ្រាន់ដើម្បីឈ្នះពានរង្វាន់ Champions League នៅរដូវកាលនេះ។ បច្ចុប្បន្នក្រុមតោខៀវបាននាំមុខ ២-០ បន្ទាប់ពីការប្រកួតជើងទី១ វគ្គ ១៦ ក្រុមចុងក្រោយជាមួយក្រុម Porto ហើយបុរសសញ្ជាតិអាឡឺម៉ង់កំពុងតែខ្នះខ្នែងរកវិធីសាស្រ្តដើម្បីប្រកួតប្រចែងពាននានានៅក្នុងដៃ។ លោក Tuchel បាននិយាយកាលពីថ្ងៃច័ន្ទថា “ខ្ញុំបានមកទីនេះដើម្បីឈ្នះពានរង្វាន់”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Thomas Tuchel និងកូនក្រុម
  លោក Thomas Tuchel និងកូនក្រុម

លោកបន្តទៀតថា “ខ្ញុំមកទីនេះដើម្បីឈ្នះការប្រកួត។ នោះជាអ្វីដែលខ្ញុំសួរពីខ្លួនឯង ‌ពេលនេះដល់ពេលហើយ។ និយាយតាមត្រង់ខ្ញុំទន្ទេញវាពីមួយម៉ោងទៅមួយម៉ោង។ ថ្ងៃស្អែកយើងត្រូវលេងហើយមិនមានការប្រកួតណាដែលពិបាកជាងការប្រកួតបន្ទាប់នោះទេ"។ 

  លោក Thomas Tuchel និងកូនក្រុម
  លោក Thomas Tuchel និងកូនក្រុម

លោកគ្រូជនជាតិអាឡឺម៉ង់មានជំនឿចិត្តថាកីឡាកររបស់គាត់និងក្លឹបគឺនៅលើទំព័រដូចគ្នានឹងគាត់  ហើយក៏កំពុងស្រេកឃ្លានពានដូចគ្នា។ លោក Tuchel បាននិយាយថា "អ្នកនឹងមិនអាចរកឃើញក្រុមណាដែលមិនចង់ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ"។ “គ្មានអ្វីត្រូវលាក់បាំងទេ”។ នេះគឺជាក្រុមដែលមានវប្បធម៌និងរចនាសម្ព័ន្ធដើម្បីឈ្នះជើងឯក។ “ក្លិបនេះមានប្រវត្តិនិងចិត្តគំនិតសម្រាប់រឿងនោះ”៕

  លោក Thomas Tuchel និងកូនក្រុម
  លោក Thomas Tuchel និងកូនក្រុម

ប្រភព៖ MARCA

CHHUON SRI
SANN (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T