បរទេស៖ លោក Thomas Tuchel គ្រូបង្វឹកក្រុមតោខៀវជឿជាក់ថាក្រុមរបស់គាត់មានអ្វីគ្រប់គ្រាន់ដើម្បីឈ្នះពានរង្វាន់ Champions League នៅរដូវកាលនេះ។ បច្ចុប្បន្នក្រុមតោខៀវបាននាំមុខ ២-០ បន្ទាប់ពីការប្រកួតជើងទី១ វគ្គ ១៦ ក្រុមចុងក្រោយជាមួយក្រុម Porto ហើយបុរសសញ្ជាតិអាឡឺម៉ង់កំពុងតែខ្នះខ្នែងរកវិធីសាស្រ្តដើម្បីប្រកួតប្រចែងពាននានានៅក្នុងដៃ។ លោក Tuchel បាននិយាយកាលពីថ្ងៃច័ន្ទថា “ខ្ញុំបានមកទីនេះដើម្បីឈ្នះពានរង្វាន់”។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបន្តទៀតថា “ខ្ញុំមកទីនេះដើម្បីឈ្នះការប្រកួត។ នោះជាអ្វីដែលខ្ញុំសួរពីខ្លួនឯង ពេលនេះដល់ពេលហើយ។ និយាយតាមត្រង់ខ្ញុំទន្ទេញវាពីមួយម៉ោងទៅមួយម៉ោង។ ថ្ងៃស្អែកយើងត្រូវលេងហើយមិនមានការប្រកួតណាដែលពិបាកជាងការប្រកួតបន្ទាប់នោះទេ"។
លោកគ្រូជនជាតិអាឡឺម៉ង់មានជំនឿចិត្តថាកីឡាកររបស់គាត់និងក្លឹបគឺនៅលើទំព័រដូចគ្នានឹងគាត់ ហើយក៏កំពុងស្រេកឃ្លានពានដូចគ្នា។ លោក Tuchel បាននិយាយថា "អ្នកនឹងមិនអាចរកឃើញក្រុមណាដែលមិនចង់ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ"។ “គ្មានអ្វីត្រូវលាក់បាំងទេ”។ នេះគឺជាក្រុមដែលមានវប្បធម៌និងរចនាសម្ព័ន្ធដើម្បីឈ្នះជើងឯក។ “ក្លិបនេះមានប្រវត្តិនិងចិត្តគំនិតសម្រាប់រឿងនោះ”៕
ប្រភព៖ MARCA