Jessica អតីតសមាជិកក្រុម SNSD បង្ហើបពីគម្រោងនៃការចេញបទចម្រៀងថ្មី (មានវីដេអូ)

//s9.kh1.co/e3/e39fa6767df4548834774fc54bd48039cd3bbc03.jpg
តារា & កម្សាន្ដ

 ១៣-មេសា-២០២១ ៧ព្រឹក · ៣ ឆ្នាំមុន

Jessica អតីតសមាជិកក្រុម SNSD បង្ហើបពីគម្រោងនៃការចេញបទចម្រៀងថ្មី

បរទេស៖ តារាចម្រៀងនារីទោល Jessica Jung ដែលជាអតីតសមាជិករបស់ក្រុមនារីតំណាងប្រទេស Girls' Generation ដោយសព្វថ្ងៃនាងជាម្ចាស់ប្រ៊េនដ៏ល្បីមួយរបស់ Blanc & Eclare បានលួចបង្ហើបប្រាប់អ្នកគាំទ្រនូវការរៀបចំចេញបទចម្រៀងទោលរបស់នាងតាមរយ:គណនី YouTube របស់នាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈវីដេអូនៅក្នុងគណនី YouTube chanel ជាផ្លូវការរបស់ Jessica ដែលមានឈ្មោះថា "Jessica Jung" នាងបានបង្ហោះនូវវីដេអូមួយ ដែលបង្ហាញនូវម៉ូតសម្លៀកបំពាក់ជាច្រើនឈុតដែលនាងបានជ្រើសរើសផ្ទាល់សម្រាប់ពីររដូវ ដែលមានដូចជានិទាឃរដូវនិងរដូវក្តៅ។ ក្នុងនោះផងដែរអ្វីដែលគួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្ររបស់ Jessica នោះគឺនាងបានលួចបង្ហើបពីគម្រោងនៃការចេញបទចម្រៀងថ្មីរបស់នាង ដោយនាងមិនបានបញ្ជាក់ពីការបរិច្ឆេទច្បាស់លាស់នោះទេ ប៉ុន្តែវាអាចនឹងចេញនាពេលឆាប់ៗនេះផងដែរ។ បទចុងក្រោយដែលនាងបានចេញមានចំណងជើងថា "SUMMER STORM" ដែលចេញកាលពីខែសីហា ឆ្នាំ២០១៧ ក្នុងអត្ថន័យនៃការប្រារព្វខួបនៃការឈានជើងចូលសិល្ប:របស់នាងរយៈពេលជាង១០ឆ្នាំ។

Jessica Jung
Jessica Jung

ទោះបីជា Jessica មិនមានវត្តមានជាមួយ Girls' Generation ទៀតក៏ដោយ សម្រាប់អ្នកគាំទ្រគឺនៅតែគាំទ្ររាល់សកម្មភាពរបស់នាងជានិច្ច។ ចង់ដឹងថាបទថ្មីរបស់ Jessica មានលក្ខណៈពិសេសយ៉ាងណានោះ សូមប្រិយមិត្ត Khmerload រង់ចាំមើលទាំងអស់គ្នាណា៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Jessica Jung
Jessica Jung
Jessica Jung
Jessica Jung
សូមទស្សនាវីដេអូរបស់ Jessica
Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T