អតីតកីឡាករ Roy Keane និយាយពីរឿងមួយរបស់ Harry Kane

//s9.kh1.co/56/5634f6a4a279f8154213bc37064d393e2fb43412.jpg
កីទ្បា

 ១២-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Roy Keane និយាយពីរឿងមួយរបស់កីឡាករ Harry Kane

បរទេស៖ អតីតបិសាចក្រហម Manchester United ម្នាក់គឺ កីឡាករ Roy Keane អាចមើលឃើញថាកីឡាករសញ្ជាតិអង់គ្លេស​ Harry Kane អាចចូលរួមជាមួយក្រុមរបស់លោក Ole Gunnar Solskjaer នៅរដូវក្តៅនេះនៅពេលដែលក្រុម Spurs កំពុងតែតស៊ូក្នុងក្របខ័ណ្ឌ Premier League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Harry Kane
កីឡាករ Harry Kane
កីឡាករ Harry Kane
កីឡាករ Harry Kane

យោងតាមលោក Roy Keane ដែលនិយាយថាតារាឆ្នើមរបស់ក្រុម Tottenham Hotspur គឺ​ជាអ្នកគាំទ្ររបស់ក្រុម Manchester United​ កីឡាករ Harry Kane ត្រូវតែគិត អំពីការផ្លាស់ប្តូរដ៏មានសក្តានុពលមួយទៅកាន់ទឹកដី Old Trafford នារដូវក្តៅនេះ ។​ អនាគតរបស់ Harry Kane គឺជាប្រធានបទនៃការរំពឹងទុកជាច្រើនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដោយខ្សែប្រយុទ្ធដែលមានបទពិសោធន៍ត្រូវបានគេផ្តល់យោបល់ឱ្យដើរចេញឆ្ងាយពី Spurs នៅរដូវក្តៅដើម្បីបំពេញមហិច្ឆតាឈ្នះពានរង្វាន់របស់គាត់។

កីឡាករ Harry Kane
កីឡាករ Harry Kane
កីឡាករ Harry Kane
កីឡាករ Harry Kane

ព័ត៌មានមួយចំនួនត្រូវបានគេដឹងថា ក្លិប Tottenham​ Hotspur នឹងមិនអាចហាមឃាត់ Harry Kane បានទេប្រសិនបើពួកគេខកខានការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ​ ខណៈដែលក្តីសង្ឃឹមរបស់ពួកគេត្រូវបានបាត់បង់ដោយការចាញ់ក្រុម Manchester United កាលពីយប់មិញក្នុងលទ្ធផល ៣-១ ដែលធ្វើឧ្យ Keane ជឿជាក់ថានឹងជំរុញបំណងប្រាថ្នាទៅមុខដើម្បីផ្លាស់ទៅកាន់ក្រុម Manchester United ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T