បរទេស៖ អតីតបិសាចក្រហម Manchester United ម្នាក់គឺ កីឡាករ Roy Keane អាចមើលឃើញថាកីឡាករសញ្ជាតិអង់គ្លេស Harry Kane អាចចូលរួមជាមួយក្រុមរបស់លោក Ole Gunnar Solskjaer នៅរដូវក្តៅនេះនៅពេលដែលក្រុម Spurs កំពុងតែតស៊ូក្នុងក្របខ័ណ្ឌ Premier League ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមលោក Roy Keane ដែលនិយាយថាតារាឆ្នើមរបស់ក្រុម Tottenham Hotspur គឺជាអ្នកគាំទ្ររបស់ក្រុម Manchester United កីឡាករ Harry Kane ត្រូវតែគិត អំពីការផ្លាស់ប្តូរដ៏មានសក្តានុពលមួយទៅកាន់ទឹកដី Old Trafford នារដូវក្តៅនេះ ។ អនាគតរបស់ Harry Kane គឺជាប្រធានបទនៃការរំពឹងទុកជាច្រើនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដោយខ្សែប្រយុទ្ធដែលមានបទពិសោធន៍ត្រូវបានគេផ្តល់យោបល់ឱ្យដើរចេញឆ្ងាយពី Spurs នៅរដូវក្តៅដើម្បីបំពេញមហិច្ឆតាឈ្នះពានរង្វាន់របស់គាត់។
ព័ត៌មានមួយចំនួនត្រូវបានគេដឹងថា ក្លិប Tottenham Hotspur នឹងមិនអាចហាមឃាត់ Harry Kane បានទេប្រសិនបើពួកគេខកខានការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ខណៈដែលក្តីសង្ឃឹមរបស់ពួកគេត្រូវបានបាត់បង់ដោយការចាញ់ក្រុម Manchester United កាលពីយប់មិញក្នុងលទ្ធផល ៣-១ ដែលធ្វើឧ្យ Keane ជឿជាក់ថានឹងជំរុញបំណងប្រាថ្នាទៅមុខដើម្បីផ្លាស់ទៅកាន់ក្រុម Manchester United ៕