ហាង Android មួយកន្លែងត្រូវបានគេរកឃើញ ដោយសារតែប្រទេសចិនជា ប្រទេសអាណាធិបតេយ្យក្នុងរឿង ចំលង​គេ នោះ ហាងមួយនោះត្រូវបានក្លាយជាហាង នាំចូល ផលិតផល Android ដំបូង និង ធំជាងគេផងដែរ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅភាគខាងត្បូង ខេត្ត Guangdong ប្រទេសចិន មានហាង Android មួយកន្លែងបានបើកលក់ ដោយគ្មានការផ្តល់សិទ្ធពី Google ឡើយ។ បុគ្គលិកនៅក្នុងហាងបាននិយាយថា ពួកគេប្រាកដក្នុងចិត្តណាស់ថា ពួកគេកំពុងធ្វើការអោយក្រុមហ៊ុន Google ដែលបានបើកសាខា Android នៅប្រទេសចិន ប៉ុន្តែគ្មានឯកសារណាមួយ ដែលបានបញ្ជាក់ថា Google បានបើកសាខា Android នៅប្រទេសចិនឡើយ។ ទោះជាយ៉ាងណាក៏ដោយក៏ ហាងមួយនេះ បានក្លាយទៅជា អ្នកនាំចូលផ្តាច់មុខ ដំបូង និង ធំជាងគេ នូវផលិតផល Android ដែរ។​ មានមតិជាច្រើនបាននិយាយថា ពួកគេនឹងសង្ឃឹមថា Google នឹងចាត់វិធានការអោយបានឆាប់ចំពោះរឿងនេះ។

នេះគឺជាវិដេអូនៅក្នុងហាង ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះហាងមួយនេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]