ចាប់តាំងពីបានចាប់ដៃគូជាមួយគ្នា Kem និង Mookda Narikrak ផ្ទុះការគាំទ្រយ៉ាងខ្លាំង

//s9.kh1.co/c6/c64b2238059a17642c03e4311b11c86247877d24.png
តារា & កម្សាន្ដ

 ១២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Kem Hussawee និង Mookda Narikrak ផ្ទុះការគាំទ្រយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស។

ថៃ៖ ក្រោយពីបានចាប់ដៃគូសហការជាមួយគ្នា នៅក្នុងការសម្ដែងរឿងភាគ Kem Hussawee និង Mookda Narinrak ហាក់ដូចជាមានការផ្ទុះនូវការគាំទ្រយ៉ាង​ដោយមិនមែនតែអ្នកទស្សនានៅក្នុងប្រទេសថៃតែមួយនោះទេ គឺមាននៅប្រទេសផ្សេងៗទៀតផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ រឿងថ្មីរបស់ពួកគេទាំងពីរ ដែលមានចំណងជើងថា «Khoei Baan rai Sapai Hi-so» ក៏ទទួលបាននូវការគាំទ្រយ៉ាងខ្លាំង និងបានក្លាយជារឿងដែលត្រូវបានជ្រើសរើសនៅក្នុងពានរង្វាន់ The Most Awaited Thai Drama of 2021 ផងដែរ។ 

ចំពោះ Kem Hussawee ថា ប្រជាប្រិយភាពរបស់លោក បានផ្ទុះឡើងនៅក្នុងបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ មានថៃ ឡាវ កម្ពុជា ជាដើម ក្រោយពីតារាប្រុសរូបនេះបានបង្ហាញមុខនៅក្នុងការសម្ដែងនូវរឿងភាគជាច្រើន។ នៅក្នុងនោះ រឿងដែលបានធ្វើឲ្យលោកចាប់ផ្ដើមមានសន្ទុះនៃការគាំទ្រខ្លាំង គឺរឿង So Wayree។ 

Kem Hussawee
Kem Hussawee

ចំណែកឯ Mookda Narikrak ថា ក៏បានផ្ទុះនូវការគាំទ្រខ្លាំងក្រោយពីបានសម្ដែងរឿង So Wayree ជាមួយនឹង Kem Hussawee ផងដែរ។ នៅក្នុងនោះ ប្រជាប្រិយភាពរបស់តារាស្រីរូបនេះ ក៏មិនខុសគ្នាពី Kem Hussawee ប៉ុន្មានដែរ ព្រោះអ្នកទាំងពីរត្រូវបានចាប់ដៃគូរជាមួយគ្នា៕ 

 Mookda Narikrak 
 Mookda Narikrak 
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T