លុយចាយលែងអស់ គ្រាន់តែកង់ជិះលេងរបស់ Katy Perry និងគូដណ្ដឹង​​ មានតម្លៃរាប់ម៉ឺនដុល្លារ

//s9.kh1.co/ab/ab31d4adc7d0871ba76cd706661c4bed2b90060b.jpg
តារា & កម្សាន្ដ

 ១០-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

យូរៗទើបបានឃើញតារាល្បីជិះកង់ដើរលេងម្ដង អ្នកណាមិនភ្ញាក់ផ្អើល បើជិះកង់តម្លៃរាប់ម៉ឺនដុល្លារ

បរទេស៖ មហាជនប្រាកដជាបានស្គាល់ជាក់ជាមិនខាន ជាមួយនឹងតារាសម្រៀងរូបស្រស់ សម្លេងពិរោះដ៏ល្បីល្បាញម្នាក់របស់សហរដ្ឋអាមេរិក​គឺ  Katy Perry ហើយបច្ចុប្បន្ននាងគឺជាគូដណ្ដឹងរបស់តារាសម្ដែងភាពយន្តរូបសង្ហាដ៏ល្បីមួយរូបគឺលោក Orlando Bloom ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom

អ្នកទាំងអស់គ្នាប្រាកដជាគិតថា បើសិនជាបានជួបជាមួយតារាដ៏ល្បីនៅតាមផ្លូវសាធារណៈ ច្បាស់ណាស់គឺនឹងគិតថាគេនៅក្នុងឡានមានម៉ាស៊ីនត្រជាក់យ៉ាងទំនើប របស់ពួកគេជាមិនខាន។ ប៉ុន្តែវាមិនដូចជាអ្វីដែលអ្នកគិតនោះទេ ពេលខ្លះពួកគាត់ទាំងអស់នោះក៏ចង់ផ្លាស់ប្ដូរបរិយាកាស មួយចំនួនដើម្បីជីវិតមានន័យ និងមានសេចក្ដីសុខខ្លះដែរ។ ជាក់ស្ដែងកាលពីពេលកន្លងទៅថ្មីៗនេះមានគេបានឃើញ តារាចម្រៀងដ៏ល្បីអ្នកនាង Katy Perry និងគូដណ្ដឹងគឺលោក Orlando Bloom នាំគ្នាជិះកង់នៅតាមផ្លូវសាធារណៈធ្វើរំភើយ ដែលមើលទៅអ្នកទាំងពីរគឺស្រស់ស្រាយ និងរីករាយជាមួយនិង ការជិះកង់ដើរកម្សាន្តលំហែរអារម្មណ៍របស់ពួកគេណាស់។ 

Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom

សម្រាប់លោក Orlando Bloom វិញពីមុនមកលោកចូលចិត្តជិះម៉ូតូធំរបស់លោកខ្លាំងណាស់ ប៉ុន្តែពេលនេះលោកបានធ្វើឱ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលនិងមានការចាប់អារម្មណ៍ដោយការចេះជិះកង់ដើរលេងជាមួយគូស្នេហ៍។ ងាកមកមើលកងដែលលោកជិះដើរលេងនោះវិញគឺរឹតតែអស្ចារ្យ ព្រោះវាជាកង់ម៉ាកល្បីឈ្មោះមួយគឺ S-Works Turbo Levo SL ដែលមានតម្លៃ ១៤,៥០០ ដុល្លារ និងកង់របស់ Katy Perry ជិះតម្លៃ ៣,២៥០ ដុល្លារ ៕

ចង់ដឹងច្បាស់ទៅទស្សនារូបភាពតាំងអស់គ្នា៖

Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T