បរទេស៖ មហាជនប្រាកដជាបានស្គាល់ជាក់ជាមិនខាន ជាមួយនឹងតារាសម្រៀងរូបស្រស់ សម្លេងពិរោះដ៏ល្បីល្បាញម្នាក់របស់សហរដ្ឋអាមេរិកគឺ Katy Perry ហើយបច្ចុប្បន្ននាងគឺជាគូដណ្ដឹងរបស់តារាសម្ដែងភាពយន្តរូបសង្ហាដ៏ល្បីមួយរូបគឺលោក Orlando Bloom ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកទាំងអស់គ្នាប្រាកដជាគិតថា បើសិនជាបានជួបជាមួយតារាដ៏ល្បីនៅតាមផ្លូវសាធារណៈ ច្បាស់ណាស់គឺនឹងគិតថាគេនៅក្នុងឡានមានម៉ាស៊ីនត្រជាក់យ៉ាងទំនើប របស់ពួកគេជាមិនខាន។ ប៉ុន្តែវាមិនដូចជាអ្វីដែលអ្នកគិតនោះទេ ពេលខ្លះពួកគាត់ទាំងអស់នោះក៏ចង់ផ្លាស់ប្ដូរបរិយាកាស មួយចំនួនដើម្បីជីវិតមានន័យ និងមានសេចក្ដីសុខខ្លះដែរ។ ជាក់ស្ដែងកាលពីពេលកន្លងទៅថ្មីៗនេះមានគេបានឃើញ តារាចម្រៀងដ៏ល្បីអ្នកនាង Katy Perry និងគូដណ្ដឹងគឺលោក Orlando Bloom នាំគ្នាជិះកង់នៅតាមផ្លូវសាធារណៈធ្វើរំភើយ ដែលមើលទៅអ្នកទាំងពីរគឺស្រស់ស្រាយ និងរីករាយជាមួយនិង ការជិះកង់ដើរកម្សាន្តលំហែរអារម្មណ៍របស់ពួកគេណាស់។
សម្រាប់លោក Orlando Bloom វិញពីមុនមកលោកចូលចិត្តជិះម៉ូតូធំរបស់លោកខ្លាំងណាស់ ប៉ុន្តែពេលនេះលោកបានធ្វើឱ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលនិងមានការចាប់អារម្មណ៍ដោយការចេះជិះកង់ដើរលេងជាមួយគូស្នេហ៍។ ងាកមកមើលកងដែលលោកជិះដើរលេងនោះវិញគឺរឹតតែអស្ចារ្យ ព្រោះវាជាកង់ម៉ាកល្បីឈ្មោះមួយគឺ S-Works Turbo Levo SL ដែលមានតម្លៃ ១៤,៥០០ ដុល្លារ និងកង់របស់ Katy Perry ជិះតម្លៃ ៣,២៥០ ដុល្លារ ៕
ចង់ដឹងច្បាស់ទៅទស្សនារូបភាពតាំងអស់គ្នា៖