ក្រោយបានធ្វើរឿងមួយនេះ ពេជ្រ សូលីកា​​ ផ្ទុះការកោតសរសើរពីមហាជនមិនតិចនាក់ទេ

//s9.kh1.co/3d/3dd517590664f911703f95b82e274c8fd6cd9903.png
តារា & កម្សាន្ដ

 ១១-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ តារាចម្រៀងស្រីដ៏ល្បីឈ្មោះអ្នកនាង ពេជ្រ សូលីកា​​ បានឧបត្ថម្ភសម្ភារមួយចំនួនជួយដល់មន្ទីពេទ្យកុមារជាតិស្រប់ពេលដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងស្ថានភាពជំងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង។

ភ្នំពេញ៖ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ តារាចម្រៀងស្រីដ៏ល្បីឈ្មោះអ្នកនាង ពេជ្រ សូលីកា​​ បានឧបត្ថម្ភសម្ភារមួយចំនួនជួយដល់មន្ទីពេទ្យកុមារជាតិស្រប់ពេលដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងស្ថានភាពជំងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង។ ដោយសម្ភារទាំងនោះរួមមានទឹកសុទ្ធប្រមាណជា ៧០កេស ព្រមទាំងម៉ាស់ចំនួន ០១ កេសជូនដល់មន្ទីរពេទ្យកុមារជាតិ ហើយអ្នកនាងបានលើកឡើងថាអ្នកនាងមានគម្រោងចុះជួយស្ថាប័នមួយចំនួនទៀតទៅតាមលទ្ធភាពទោះបីវាមិនមែនជាអំណោយដែលច្រើនក៏ដោយ។ ក្នុងនោះផងដែរអ្នកនាង ពេជ្រ សូលីកា​​ បានលើកឡើងក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាវាមិនច្រើន តែវាក៏ប្រសើរជាងអត់ បន្តែខ្ញុំនឹងព្យាយាមបន្តទៅស្ថាប័នផ្សេងទៀត ទៅតាមលទ្ធភាពដែលខ្ញុំអាចធ្វើបាន ចុះអ្នកទាំងអស់គ្នាវិញ? #ចូលរួមទប់ស្កាត់Covid-19ទាំងអស់គ្នាដើម្បីពិភពលោករបស់យើង#ចូលរួមជួយសង្គមទាំងអស់គ្នាតិចក្ដីច្រើនក្ដីក៏វាប្រសើរជាងអត់#ខ្ញុំស្រលាញ់សុខភាពរបស់ខ្ញុំ #ខ្ញុំស្រលាញ់គ្រួសាររបស់ខ្ញុំ។

ពេជ្រ សូលីកា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរឱ្យដឹងដែរថា កាយវិការក៏ដូចជាទឹកចិត្តរបស់តារាចម្រៀងរូបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានផ្ទុះការកោតសរសើរអំពីទឹកចិត្តដ៏ល្អក្នុងការចូលរួមជួយសង្គមស្រប់ពេលដែលប្រទេសជាតិកំពុងមានវិបត្តិដោយសារជំងឺរាតត្បាត៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ពេជ្រ សូលីកា ជាមួយនឹងគ្រួសារ
អ្នកនាង ពេជ្រ សូលីកា ជាមួយនឹងគ្រួសារ
អ្នកនាង ពេជ្រ សូលីកា ជាមួយនឹងគ្រួសារ
អ្នកនាង ពេជ្រ សូលីកា ជាមួយនឹងគ្រួសារ
អំណោយរបស់​អ្នកនាង ពេជ្រ សូលីកា ដែលឧបត្ថម្ភមន្ទីពេទ្យកុមារជាតិ
អំណោយរបស់​អ្នកនាង ពេជ្រ សូលីកា ដែលឧបត្ថម្ភមន្ទីពេទ្យកុមារជាតិ
លិខិតថ្លែងអំណរគុណពីមន្ទីពេទ្យកុមារជាតិ
លិខិតថ្លែងអំណរគុណពីមន្ទីពេទ្យកុមារជាតិ
សារដែលអ្នកនាង ពេជ្រ សូលីកា បានបង្ហោះក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់អ្នកនាង
សារដែលអ្នកនាង ពេជ្រ សូលីកា បានបង្ហោះក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់អ្នកនាង
ពេជ្រ សូលីកា
Keo Chandara
Dara (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T