អង់គ្លេស៖ ខ្សែបម្រើខ្ចីជើងរបស់ក្លិប Manchester United កីឡាករ Jesse Lingard ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថាកាលពីពេលថ្មីៗនេះថា អាចនឹងត្រូវបានក្លិប West Ham United ទិញយកដាច់តែម្ដងនៅក្នុងរដូវកាលក្ដៅខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ Transfermarket។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមប្រភពខាងលើបានឲ្យដឹងថា ក្លិប West Ham នេះនឹងចំណាយលុយជាង ១៧លានដុល្លារទិញយកកីឡាករខាងលើ។
យ៉ាងណាមិញ មិនទាន់មានព័ត៌មានខាងណាមួយចុះផ្សាយពីប្រាក់ខែ ក៏ដូចជារយៈពេលកុងត្រាលេង ដែលភាគីទាំងសងខាងលើបម្រុងនឹងធ្វើនៅឡើយទេ។
Lingard បានមកលេងឲ្យ West Ham ក្នុងលក្ខ័ណ្ឌខ្ចីពី Man Utd តាំងពីដើមឆ្នាំ២០២១មក ដោយចូលរួមលេងបាន ៨ប្រកួត និងរកគ្រាប់បាល់បាន ៦គ្រាប់៕
ប្រភព៖ Transfermarket