ល្បីថា West Ham នឹង​ទិញ​ដាច់ Lingard ពី Man Utd

//s9.kh1.co/ff/ff56354d5f4164317752e84fbaad6933ceb81c4d.jpg
កីទ្បា

 ០៩-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ខ្សែបម្រើខ្ចី​ជើងរបស់ក្លិប Manchester United កីឡាករ Jesse Lingard

អង់គ្លេស៖ ខ្សែបម្រើខ្ចី​ជើងរបស់ក្លិប Manchester United កីឡាករ Jesse Lingard ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថាកាលពីពេលថ្មីៗនេះថា អាច​នឹងត្រូវបាន​ក្លិប West Ham United ទិញ​យក​ដាច់តែ​ម្ដង​នៅ​ក្នុង​រដូវកាល​ក្ដៅ​ខាង​មុខ នេះ​បើយោងតាមការចុះផ្សាយរបស់ Transfermarket

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lingard
Lingard

បើ​តាមប្រភពខាងលើបានឲ្យ​ដឹងថា ក្លិប West Ham នេះនឹងចំណាយលុយជាង ១៧លានដុល្លារទិញ​យកកីឡាករខាងលើ។

យ៉ាងណាមិញ មិនទាន់មានព័ត៌មានខាងណាមួយចុះផ្សាយពីប្រាក់ខែ ក៏​ដូចជារយៈពេលកុងត្រាលេង ដែលភាគីទាំងសងខាងលើបម្រុងនឹងធ្វើនៅឡើយទេ។

Lingard
Lingard

Lingard បាន​មក​លេង​ឲ្យ West Ham ក្នុងលក្ខ័ណ្ឌខ្ចីពី Man Utd តាំង​ពីដើមឆ្នាំ២០២១មក ដោយ​ចូល​រួម​លេង​បាន ៨ប្រកួត និង​រកគ្រាប់បាល់បាន ៦គ្រាប់៕  

ប្រភពTransfermarket

Him Vatana
Vatana (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T