អតីតកីឡាករម្នាក់ និយាយពីរឿងមួយដែលក្រុម Real Madrid ត្រូវតែធ្វើ

//s9.kh1.co/6e/6e3a7aefa948dc9593a6e737950afa8fffdf351e.jpg
កីទ្បា

 ០៩-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អតីតកីឡាករម្នាក់ និយាយពីរឿងមួយដែលក្រុម Real Madrid ត្រូវតែធ្វើ

បរទេស៖ អតីតកីឡករខ្សែបម្រើម្នាក់គឺ កីឡាករ Hamit Altintop បាននិយាយថា ក្រុម Real Madrid ត្រូវតែបន្តកុងត្រាថ្មីឧ្យទៅកីឡាករ​ម្នាក់គឺ​ កីឡាករខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Ramos មុនអ្វីៗត្រូវហួសពេល ព្រោះថា កីឡាកររូបនេះនឹងផុតកុងត្រានៅចុងបញ្ជប់រដូវកាលនេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អតីតកីឡាករ  Hamit Altintop
អតីតកីឡាករ  Hamit Altintop
កីឡាករ Sergio Ramos
កីឡាករ Sergio Ramos

អតីតខ្សែបម្រើរូបនេះជឿជាក់ថា កីឡាករខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Ramos ជាកីឡាករម្នាក់ដែលមានគុណភាព និងមានបទពិសោធន៍ខ្ពស់នៅលើទីលាន។​ លោកបានលើកឡើងថា ក្រុមអធិរាជស Real Madrid នឹងបាត់បង់កីឡាករដ៏កំពូលម្នាក់ដែលមានបទពិសោធន៍ ប្រសិនបើក្រុមនេះយឺតយ៉ាវក្នុងការបន្តកុងត្រាជូនកីឡាកររូបនេះ។

កីឡាករ Sergio Ramos
កីឡាករ Sergio Ramos
កីឡាករ Sergio Ramos
កីឡាករ Sergio Ramos

លោក Hamit Altintop បានបន្តទៀតថា Real Madrid ត្រូវតែធ្វើអ្វីទាំងអស់ដែលពួកគេអាចធ្វើបានដើម្បីរក្សាទុកកីឡាកររូបនេះជាបន្ត​ ។​ គួរបញ្ជាក់ផងដែរថា កីឡាករវ័យ៣៥ឆ្នាំរូបនេះបានចំណាតពេល១៦ឆ្នាំនៅ Santiago Bernabeu ដោយបង្ហាញខ្លួនជិត ៧០០ ប្រកួតអោយក្លិបនៅគ្រប់កម្មវិធី​ ប៉ុន្តែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចង់បានរបស់ក្រុមបិសាចក្រហម Manchester United និង Paris Saint-Germain ដោយសារតែរូបគេនឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T