បរទេស៖ អតីតកីឡករខ្សែបម្រើម្នាក់គឺ កីឡាករ Hamit Altintop បាននិយាយថា ក្រុម Real Madrid ត្រូវតែបន្តកុងត្រាថ្មីឧ្យទៅកីឡាករម្នាក់គឺ កីឡាករខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Ramos មុនអ្វីៗត្រូវហួសពេល ព្រោះថា កីឡាកររូបនេះនឹងផុតកុងត្រានៅចុងបញ្ជប់រដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអតីតខ្សែបម្រើរូបនេះជឿជាក់ថា កីឡាករខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Ramos ជាកីឡាករម្នាក់ដែលមានគុណភាព និងមានបទពិសោធន៍ខ្ពស់នៅលើទីលាន។ លោកបានលើកឡើងថា ក្រុមអធិរាជស Real Madrid នឹងបាត់បង់កីឡាករដ៏កំពូលម្នាក់ដែលមានបទពិសោធន៍ ប្រសិនបើក្រុមនេះយឺតយ៉ាវក្នុងការបន្តកុងត្រាជូនកីឡាកររូបនេះ។
លោក Hamit Altintop បានបន្តទៀតថា Real Madrid ត្រូវតែធ្វើអ្វីទាំងអស់ដែលពួកគេអាចធ្វើបានដើម្បីរក្សាទុកកីឡាកររូបនេះជាបន្ត ។ គួរបញ្ជាក់ផងដែរថា កីឡាករវ័យ៣៥ឆ្នាំរូបនេះបានចំណាតពេល១៦ឆ្នាំនៅ Santiago Bernabeu ដោយបង្ហាញខ្លួនជិត ៧០០ ប្រកួតអោយក្លិបនៅគ្រប់កម្មវិធី ប៉ុន្តែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចង់បានរបស់ក្រុមបិសាចក្រហម Manchester United និង Paris Saint-Germain ដោយសារតែរូបគេនឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ៕