កីឡាករ Karim Benzema និយាយពីការលេងរបស់ Lionel Messi បែបនេះ

//s9.kh1.co/30/30d6b4e9583c099198652c76e3b69ac3a7786849.jpeg
កីទ្បា

 ០៩-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Karim Benzema និយាយពីលេងរបស់​​ Lionel Messi បែបនេះ

អេស្ប៉ាញ៖ កីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំងរបស់ក្រុមអធិរាជស Real Madrid គឺកីឡាករ Karim Benzema បាននិយាយពីកីឡាករម្នាក់របស់ក្រុមអ្នកមានបុណ្យ​ FC Barcelona  គឺ កីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi​ ថា​​ កីឡាករឆ្នើមរូបនេះធ្វើអ្វីគ្រប់យ៉ាងសម្រាប់ក្រុម Barcelona ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lionel Messi 
កីឡាករ Lionel Messi 
កីឡាករ Karim Benzema
កីឡាករ Karim Benzema

កីឡាករ Karim Bezema​ បានលើកឡើងថា​ កីឡាករ Lionel Messi​​​ នៅតែជាឧបសគ្គយ៉ាងធំមួយសម្រាប់ក្រុមអធិរាជស Real Madrid នៅក្នុងការប្រកួត​ El Classico នៅកីឡដ្ឋាន Santiago Bernabeu​​ នៅថ្ងៃសៅរ៍ខាងមុខនេះ ហើយ Karim Benzema បានបន្តថា​ ក្រុមរបស់ពួកគេនឹងត្រូវប្រឈមមុខនឹងឧបសគ្គដ៏លំបាកមួយ។

កីឡាករ Lionel Messi 
កីឡាករ Lionel Messi 

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema បានប្រាប់ La Liga TV ថា៖

ពួកគេតែងតែលេងបោះបាល់បានយ៉ាងល្អ រួមទាំងមានអ្នកចាំទីល្អផងដែរ ហើយពួកគេមាន Messi ដែលជាកីឡាករដែលធ្វើអ្វីគ្រប់យ៉ាងសម្រាប់ក្រុម។ យើងត្រូវតែប្រយ័ត្នព្រោះគាត់គ្រោះថ្នាក់ខ្លាំងណាស់៕

Karim Benzema 
Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T