អេស្ប៉ាញ៖ កីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំងរបស់ក្រុមអធិរាជស Real Madrid គឺកីឡាករ Karim Benzema បាននិយាយពីកីឡាករម្នាក់របស់ក្រុមអ្នកមានបុណ្យ FC Barcelona គឺ កីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi ថា កីឡាករឆ្នើមរូបនេះធ្វើអ្វីគ្រប់យ៉ាងសម្រាប់ក្រុម Barcelona ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករ Karim Bezema បានលើកឡើងថា កីឡាករ Lionel Messi នៅតែជាឧបសគ្គយ៉ាងធំមួយសម្រាប់ក្រុមអធិរាជស Real Madrid នៅក្នុងការប្រកួត El Classico នៅកីឡដ្ឋាន Santiago Bernabeu នៅថ្ងៃសៅរ៍ខាងមុខនេះ ហើយ Karim Benzema បានបន្តថា ក្រុមរបស់ពួកគេនឹងត្រូវប្រឈមមុខនឹងឧបសគ្គដ៏លំបាកមួយ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema បានប្រាប់ La Liga TV ថា៖