តាមពិតអ៊ីចឹងសោះ! ហេតុផលពិតដែលមន្ត្រីអាជ្ញាកណ្តាលម្នាក់សុំហត្ថលេខាពីកីឡាក​រ Erling Haaland

//s9.kh1.co/1d/1d6d0c5e2759eb1f55c6d03739f14ab9398fd88d.jpg
កីទ្បា

 ០៩-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ហេតុផលពិតដែលមន្ត្រីអជ្ញាកណ្តាលម្នាក់សុំហត្ថលេខាពីកីឡាក​រ Erling Haaland

អង់គ្លេស៖ ​កាលពីយប់មិញនេះ នៅក្នុងការប្រកួតរវាងក្រុម Borussia Dortmund និង ក្រុម​មេឃខៀវ Manchester City នៅ​ Etihad ក្នុងក្របខណ្ឌ Uffa Champion League គេបានប្រទះឃើញមានលោកអាជ្ញាកណ្តាលខ្សែបន្ទាត់ម្នាក់បានរត់ទៅសុំហត្ថលេខាពីកីឡាករឆ្នើមម្នាក់របស់ Dortmund គឺ កីឡាករសញ្ជាតិន័រវេស Erling Haaland

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Erling Haaland
កីឡាករ Erling Haaland
លោកអជ្ញាកណ្តាល Octavian Sovre
លោកអជ្ញាកណ្តាល Octavian Sovre

មូលហេតុពិតប្រាកដសម្រាប់មន្ត្រីអាជ្ញាកណ្តាលនៃការប្រកួតក្របខ័ណ្ឌ Champions League គឺលោក Octavian Sovre បានដេញតាមខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund កីឡាករ Erling Haaland ដើម្បីទទួលបានហត្ថលេខារបស់កីឡាកររូបនេះគឺ លោកជាអ្នកប្រមូលយកនូវហត្ថលេខារបស់កីឡាករល្បីៗ ដើម្បីធ្វើការដេញថ្លៃ ហើយលោកយកប្រាក់ដែលទទួលបាននោះទៅធ្វើសប្បុរសធម៌មួយនៅក្នុងប្រទេសរ៉ូម៉ានីដែលជាប្រទេសកំណើតរបស់លោក ដើម្បីគាំទ្រអ្នកជំងឺដែលទទួលរងជំងឺសរសៃប្រសាទធ្ងន់ធ្ងរ។

សកម្មភាពសុំហត្ថលេខាពី​ កីឡាករ​ Erling Haaland
សកម្មភាពសុំហត្ថលេខាពី​ កីឡាករ​ Erling Haaland

ប្រធានសមាគមន៍ SOS Autism Bihor Association លោក Simona Zlibut បានប្រាប់ទៅ​ Gazeta Sporturilor​ ថា​ ទង្វើរបស់លោក Octavian Sovre ជាបុព្វហេតុមួយដ៏ថ្លៃថ្នូរបំផុត។​ ប្រហែលជាមនុស្សជាច្រើនមិនបានដឹងថា Octavian Sovre ជាអ្នកគាំទ្រដ៏សកម្មមួយរបស់សមាគមន៍យើងជាច្រើនឆ្នាំមកហើយ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T