អង់គ្លេស៖ កាលពីយប់មិញនេះ នៅក្នុងការប្រកួតរវាងក្រុម Borussia Dortmund និង ក្រុមមេឃខៀវ Manchester City នៅ Etihad ក្នុងក្របខណ្ឌ Uffa Champion League គេបានប្រទះឃើញមានលោកអាជ្ញាកណ្តាលខ្សែបន្ទាត់ម្នាក់បានរត់ទៅសុំហត្ថលេខាពីកីឡាករឆ្នើមម្នាក់របស់ Dortmund គឺ កីឡាករសញ្ជាតិន័រវេស Erling Haaland ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមូលហេតុពិតប្រាកដសម្រាប់មន្ត្រីអាជ្ញាកណ្តាលនៃការប្រកួតក្របខ័ណ្ឌ Champions League គឺលោក Octavian Sovre បានដេញតាមខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund កីឡាករ Erling Haaland ដើម្បីទទួលបានហត្ថលេខារបស់កីឡាកររូបនេះគឺ លោកជាអ្នកប្រមូលយកនូវហត្ថលេខារបស់កីឡាករល្បីៗ ដើម្បីធ្វើការដេញថ្លៃ ហើយលោកយកប្រាក់ដែលទទួលបាននោះទៅធ្វើសប្បុរសធម៌មួយនៅក្នុងប្រទេសរ៉ូម៉ានីដែលជាប្រទេសកំណើតរបស់លោក ដើម្បីគាំទ្រអ្នកជំងឺដែលទទួលរងជំងឺសរសៃប្រសាទធ្ងន់ធ្ងរ។
ប្រធានសមាគមន៍ SOS Autism Bihor Association លោក Simona Zlibut បានប្រាប់ទៅ Gazeta Sporturilor ថា ទង្វើរបស់លោក Octavian Sovre ជាបុព្វហេតុមួយដ៏ថ្លៃថ្នូរបំផុត។ ប្រហែលជាមនុស្សជាច្រើនមិនបានដឹងថា Octavian Sovre ជាអ្នកគាំទ្រដ៏សកម្មមួយរបស់សមាគមន៍យើងជាច្រើនឆ្នាំមកហើយ៕