ចូលរួមសោកស្ដាយ តារាសម្តែងក្នុងរឿង Harry Potter លោក Paul Ritter បានស្លាប់ដោយសារ.....

//s9.kh1.co/bc/bc21df3d1cdd42cdef91b0fb84fb472c4a232230.jpg
តារា & កម្សាន្ដ

 ០៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាសម្ដែងមួយរូបក្នុងរឿង Harry Potter បានទទួលមរណភាពដោយជំងឺមហារីកសាច់ដុំខួរក្បាល។

បរទេស៖ ជាការពិតណាស់ Harry Potter ជាប្រភេទប្រលោមលោកបែបវេទមន្តដ៏ល្បី ដែលនិពន្ធដោយអ្នកនិពន្ធជនជាតិអង់គ្លេស មានឈ្មោះថា J. K. Rowling។ រឿងនេះដែរ ត្រូវបានថតជាខ្សែភាពយន្ត មានច្រើនភាគបន្តបន្ទាប់គ្នា អាចនិយាយបានថា វាល្បីខ្លាំងណាស់ទាំងនៅបរទេស និងនៅអាស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដែលជាការសោកស្ដាយមួយ នៅលើគហទំព័រ Mirror បានរាយការណ៍ថា ពិភពសិល្បៈបានបង្ហាញភាពសោកសៅ នៅពេលដែលពួកគេបានទទួលដំណឹងថា តួសម្តែងនៅក្នុងខ្សែភាពយន្ត Harry Potter លោក Paul Ritter បានស្លាប់ដោយសារដុំសាច់ខួរក្បាលកាលពីថ្ងៃទី ៥ ខែមេសា។ មិត្តរួមការងារនិងអ្នកគាំទ្រមានការសោកស្តាយយ៉ាងខ្លាំង និងសោកសៅចំពោះសិល្បករដែលមានទេពកោសល្យរួសរាយ ថែមទាំងមានចិត្តសប្បុរសមួយរូបនេះ។

Paul Ritter
Paul Ritter

ក្រៅពីនេះ ព័ត៌មានលម្អិតអំពីពេលវេលាដែលលោក Paul បានចាកចេញពីពិភពលោកនេះ បានធ្វើឱ្យទស្សនិកជនមានអារម្មណ៍សោកសៅជាខ្លាំង ។ នៅក្នុងសេចក្តីប្រកាសចុងក្រោយភ្នាក់ងាររបស់តារាសម្តែងរូបនេះបានបង្ហើបឱ្យដឹងថា៖

«យើងខូចចិត្តនិងមានការសោកស្ដាយជាខ្លាំង ក្នុងការប្រកាសមរណភាពរបស់លោក Paul Ritter កាលពីយប់មិញ»។ លោក បានទទួលមរណភាពដោយស្ងប់សុខហើយ មានប្រពន្ធនិងកូនប្រុសពីរនាក់នៅក្បែរនិងមើលថែលោកមុនពេលលោកចាកចេញទៅ។ ដោយសារតែដុំមហារីកខួរក្បាលដ៏កាចសាហាវ លោក មិនអាចរស់បន្តបានទេ ហើយត្រូវបញ្ចប់អាជីពរបស់លោកដែលទាំងមិនអស់ចិត្ត។

សារ ភ្នាក់ងាររបស់លោក​Paul Ritter 

គួរបញ្ជាក់ផងដែរថា លោក Paul Ritter ត្រូវបានគេស្គាល់ដោយសារលោកបានដើរតួ ជាអាបធ្មប់ Eldred នៅក្នុងរឿង Harry Potter និង the Prince of Lai៕

រូបភាព
រូបភាព
Paul Ritter និងតួអង្គផ្សេងៗ
Paul Ritter និងតួអង្គផ្សេងៗ
Paul Ritter 
Paul Ritter 
Paul Ritter 
Paul Ritter 
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T