ខ្លាំងមែន! បទដំបូងរបស់ ដួង វីរៈសិទ្ធ នៅផលិតកម្មរាម មានអ្នកទស្សនាជាង១លានដង (មានវីដេអូ)​

//s9.kh1.co/aa/aa884da631cf2445f59dbb74ce075dfecb5f1b7f.jpg
តារា & កម្សាន្ដ

 ០៧-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

គិតមកដល់ពេលនេះ បទ «ឆ្នេរអនុស្សារ» របស់តារាចម្រៀង លោក ដួង វីរៈសិទ្ធ ឃើញថាមានអ្នកទស្សនាដល់ជាង1M (១លានដង) ហើយ ខណៈដែលបទចម្រៀងនេះ ទើបតែបង្ហោះមិនទាន់បាន១ខែផង។

ភ្នំពេញ៖ គិតមកដល់ពេលនេះ បទ «ឆ្នេរអនុស្សារ» របស់តារាចម្រៀង លោក ដួង វីរៈសិទ្ធ ឃើញថាមានអ្នកទស្សនាដល់ជាង1M (១លានដង) ហើយ ខណៈដែលបទចម្រៀងនេះ ទើបតែបង្ហោះមិនទាន់បាន១ខែផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  បទ «ឆ្នេរអនុស្សារ» 
  បទ «ឆ្នេរអនុស្សារ» 

នេះគឺជាជោគជ័យមួយរបស់លោកនៅផលិតកម្មរាម ខណៈដែលបទចម្រៀងមួយនេះ ឃើញថាមានអ្នកយកទៅបង្ហោះលើ Tik Tok និងបង្ហោះនៅលើយូធូបផ្សេងៗកាន់តែច្រើន។ នេះគ្រាន់តែជាបទចម្រៀងបើកឆាករបស់លោកតែប៉ុណ្ណោះ ដោយក្នុងពេលបន្តបន្ទាប់ ផលិតកម្មរាម ក៏នឹងត្រៀមបញ្ចេញបទចម្រៀងល្អៗជូនដល់តារាចម្រៀងរូបនេះផងដែរ ដើម្បីប្រទាញយកការគាំទ្រ។

លោក ដួង វីរៈសិទ្ធ ត្រូវបានគេរំពឹងថា នឹងមានសន្ទុះនៅក្នងសិល្បៈ តាមរយៈឱកាសបានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មរាម ខណៈដែលលោកក៏ត្រូវគេដឹងថា នឹងត្រៀមចាប់ដៃជាមួយតារាចម្រៀង មាស សុខសោភា ដើម្បីធ្វើឲ្យកក្រើកស្នាដៃសិល្បៈក្នុងពេលខាងមុខ។ អ្វីដែលសំខាន់ គឺបទ «ឆ្នេរអនុស្សារ» របស់លោក នៅតែស្ដាប់ទៅពីរោះ អន្លង់អន្លោច និង ត្រូវបានគេសរសើរថា កាន់តែស្ដាប់កាន់តែមានរសនិយមមួយទាក់ទាញអារម្មណ៍មិនចេះជិនណាយ បើទោះជាស្ដាប់ច្រើនដង៕

ចង់ជ្រាបកាន់តែច្បាស់ ថាបទ «ឆ្នេរអនុស្សារ» ពីរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖ 

វីដេអូ
  លោក ដួង វីរៈសិទ្ធ
  លោក ដួង វីរៈសិទ្ធ
  លោក ដួង វីរៈសិទ្ធ
  លោក ដួង វីរៈសិទ្ធ
  លោក ដួង វីរៈសិទ្ធ
  លោក ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T