អ្នកដឹក​​នាំ​រឿង​រូបនេះ ត្រូវគេអះអាងថា​​គំរាម​​កំហែង​តួ Wonder Woman

//s9.kh1.co/7d/7ddde6f1455b53b3e3e91deb5855aec41d4866f1.png
តារា & កម្សាន្ដ

 ០៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកដឹកនាំរឿង Justice League 2017 លោក Joss Whedon ត្រូវបានគេរាយការណ៍ថាគំរាមកំហែង Gal Gadot

បរទេស៖ ដើមឡើយខ្សែភាពយន្ត Justice League នេះគឺត្រូវបានដឹកនាំសម្ដែងដោយលោក Zack Snyder ទេ ក៏​ប៉ុន្តែលោកត្រូវបានដើរចេញពីការផលិតដោយសារតែសោកនាដកម្មរបស់គ្រួសារលោកជាហេតុធ្វើអោយក្រុមហ៊ុន Warner Bros បានយកលោក Joss Whedon មកជំនួសវិញ។ ការពិតទៅ Whedon បានឃើញស្នាដៃរបស់​ Zack Snyder ក្នុងរឿង Justice League នេះរួចទៅហើយដែលមុនលោក Snyder ចាកចេញ​ពីការផលិត ក៏ប៉ុន្តែ Whedon បានមកកែប្រែ​ និងថតសារជាថ្មីយ៉ាងច្រើនដែលវាប្រហែល 75% ទៅហើយទៅលើ​ភាពយន្ត​ដើម​ដែល​លោក Snyder បានបន្សល់ទុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោមការផលិតរបស់ Whedon ក្រុមហ៊ុន Warner Bros មានការរំពឹងទុកថាវានឹងដូចទៅនឹងរឿង Avengers ដែរ ក៏ប៉ុន្តែនៅពេលដែលពួកគេចាក់បញ្ចាំងនូវខ្សែភាពយន្ត Justice League របស់ Whedon នេះទៅគឺត្រូវ​បាន​រង​ការ​រិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រ​ DC និង Marvel ទាំងពីលើមូលហេតុជាច្រើន។

រូបលោក Joss Whedon
រូបលោក Joss Whedon

ក្នុងកំឡុងពេលយុទ្ធនាការអ្នកគាំទ្រទាមទារអោយមាន Snyder Cut ពី Warner Bros តារាសម្តែង Ray Fisher ដែលសម្ដែងជា Cyborg បានចេញមុខនៅក្នុងឆ្នាំ ២០២០ ជាមួយនឹងការចោទប្រកាន់ទៅលើអាកប្បកិរិយា​របស់​លោក Whedon ក្នុងអំឡុងពេល Reshoot រឿងនេះ។ Fisher បាននិយាយថា Whedon គឺជាមនុស្ស «រំលោភបំពាន គ្មានវិជ្ជាជីវៈនិងមិនអាចទទួលយកបានសោះឡើយ»។

គ្រានោះ Gal Gadot ដែលសម្ដែងជា Wonder Woman និងតារាសម្ដែង Jason Momoa សម្ដែងជា Aquaman ក៏បានចេញមុខគាំទ្រសម្ដីរបស់លោក Ray Fisher ដែរ។ ហើយ Warner Bros បានអៈអាងថាពួកគេ​បាន​ធ្វើការ​សើបអង្កេតទៅលើករណីនេះហើយកាលពីឆ្នាំមុនជាមួយហើយបាននិយាយថា​វាត្រូវបានគេយកមក​ដោះស្រាយរួច​រាល់​ហើយ ក៏ប៉ុន្តែពួកគេមិនបានបង្ហាញពីលទ្ធផលនៃការស៊ើបអង្កេតនោះឡើយ។

រូបលោក Ray Fisher
រូបលោក Ray Fisher
រូបលោក Jason Momoa
រូបលោក Jason Momoa
រូបអ្នកនាង Gal Gadot
រូបអ្នកនាង Gal Gadot

យ៉ាងណាមិញនៅក្នុងការរាយការណ៍ថ្មីពីសារព័ត៌មាន THR (The Hollywood Reporter) រឿងរ៉ាវជាច្រើនទៀត​ទាក់ទង​ទៅនឹង Joss Whedon នេះដែលបានកើតឡើងត្រូវបានគេបង្ហាញឱ្យដឹងបន្ថែមទៀត។ រឿងមួយក្នុងចំណោមនោះគឺទាក់ទងទៅនឹងអ្នកនាង Gal Gadot តារាសម្តែងរូបនេះមិនសប្បាយចិត្តនឹងការដឹកនាំ​សម្ដែងលើ​តួអង្គរបស់នាងដែលទទួលបានពី Whedon ឡើយជាហេតុនាំអោយមានការរាយការណ៍ថ្មីមួយនិយាយ​ថាលោក Joss Whedon គំរាមកំហែងទៅលើអាជីបសម្ដែងរបស់នាងប្រសិនបើនាងមិនព្រមសម្ដែងទៅ​តាម​លោក​។​

អ្នកដឹកនាំរូបនេះក៏បានគេរាយការណ៍ថាបានប្រមាថអ្នកដឹកនាំរឿង Wonder Woman ដែលមានឈ្មោះថា Patty Jenkins ដែល Gadot មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាទៀតផងទៀតផង។ សាក្សីមួយរូបនៅក្នុងការផលិតនោះក៏បានបង្ហើបថាលោក Whedon ថែមទាំងអួតអំពីការប្រឈមមុខតតាំងរបស់​គាត់​ជាមួយ Gadot ទៀតផងជាមួយនឹងការដែលគាត់បានគេផ្តល់សាច់រឿង (Script) របស់ Gal Galdot ដែលគាត់​បាន​ដឹងរួចទៅហើយថានាងនឹងមិនចូលចិត្តទៀតផង។

រូបតំណាង
រូបតំណាង

តោះជាយ៉ាងណាក៏ដោយអាកប្បកិរិយារបស់ Whedon លើអំឡុងពេលថតផ្សេងៗត្រូវបានមនុស្សជាច្រើន​យល់​ស្រប​គ្នា​​ដូចជា Charisma Carpenter តារាសម្ដែងនៃ Buffy the Vampire Slayer ជាដើមទើបតែនិយាយចុង​ក្រោយអំពីការដែល Whedon ប្រព្រឹត្តចំពោះនាងនិងការមានផ្ទៃពោះរបស់នាង។ Charisma Carpenter ត្រូវបាន​លើក​ទឹក​ចិត្តដោយ​នាងបានឃើញលោក Ray Fisher ចេញមុខនិយាយចំៗចំពោះផលិតករនិងជាអ្នកដឹកនាំរឿង​លោក Joss Whedon រូបនេះហើមរួមទាំងមានសមាជិកផ្សេងៗជាច្រើននៃរឿង Buffy the Vampire Slayer នេះបានចេញមុខគាំទ្រអ្នកនាង Carpenter នេះ។ព័ត៌មានលំអិតចុងក្រោយបង្អស់ទាំងនេះបង្ហាញថាអ្វីៗដែលបានកើតឡើងនៅក្នុងការថត និងពីក្រោយរឿង Justice League ដែលមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេទោះបីមានការបញ្ចប់ការស៊ើបអង្កេតរួចហើយក្ដី៕

រូបថតអ្នកនាង Charisma Carpenter
រូបថតអ្នកនាង Charisma Carpenter
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T