លេចឮថា Toey នឹង​ថត​រឿង​ភាគថ្មី «Plerng Boon» ជា​មួយ​​តារា​មុខ​ស្រស់ James!

//s9.kh1.co/7b/7baa0187bcd3d72bef6705803562f6367ff6c5af.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Toey នឹងថតរឿងភាគថ្មី «Plerng Boon» ជាមួយតារាប្រុសរូបនេះ

ថៃ៖ បើយោងតាមកិច្ចសម្ភាសន៍មួយ តារាសម្តែងស្រីទេពកោសល្យខ្ពស់ គួបជាមួយនឹងរូបសម្ជស្សស្រស់ស្អាត Toey Jarinporn បាននិយាយថា នាពេលខាងមុខនេះនាងកំពុងត្រៀមខ្លួនថតរឿងភាគថ្មី ដែលមានចំណងជើងថា «Plerng Boon»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺមានហ្វេនជាច្រើនសង្ឃឹមថា សម្រាប់រឿងភាគថ្មីនេះ Toey នឹងចាប់ដៃគូសម្តែងជាមួយ James Jirayu ទៅចុះ ព្រោះអ្នកទាំងពីរខានសម្តែងជាមួយគ្នាយូរមកហើយតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ហើយរឿង​ដែលពួកគេសម្តែងជាមួយគ្នាចុងក្រោយនោះមានចំណងជើងថា «Timeline Letter Memory»

ទន្ទឹមគ្នានេះផងដែរ ស្រាប់តែអ្នកផលិតកររឿង «Plerng Boon» ក៏បានបង្ហោះរូបមួយសន្លឹកនៅក្នុង Instagram ដែលរូបនោះមាន Toey និង James ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតជាក់លាក់នោះគឺមិនទាន់បានបង្ហាញនៅ​ឡើយទេ​។ ​ ដូច្នេះរង់ចាំអ៊ុតមើលទាំងអស់គ្នា!

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Toey Jarinporn
Toey Jarinporn
James Jirayu
James Jirayu
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T