ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ នៅតែឈានមុខគេ​ក្នុងការផ្គត់ផ្គង់បេតុងលាយស្រេច​នៅ​លើ​​ទីផ្សារ

//s9.kh1.co/22/22a3280d766878d17addb47b69d26d7edf9dc476.jpeg
សង្គម

 ០២-មេសា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ជីប ម៉ុង អ៊ីនដាស្ទ្រីស៍​ ដែល​​​​ផ្គត់​ផ្គង់សម្ភារៈ​​សំណង់​​មួយ​ចំនួន​ ​នៅ​តែ​បន្ត​​​​នាំ​មុខ​គេលើ​ការ​ផ្គត់​​ផ្គង់​​​បេតុង​លាយ​ស្រេច​សម្រាប់​​វិស័យសំណង់​នៅ​​កម្ពុជា។

ភ្នំពេញ៖​ ជីប ម៉ុង អ៊ីនដាស្ទ្រីស៍​ ដែល​​​​ផ្គត់​ផ្គង់សម្ភារៈ​​សំណង់​​មួយ​ចំនួន​ ​នៅ​តែ​បន្ត​​​​នាំ​មុខ​គេលើ​ការ​ផ្គត់​​ផ្គង់​​​បេតុង​លាយ​ស្រេច​សម្រាប់​​វិស័យសំណង់​នៅ​​កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ 
ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ 

ការ​​បន្ត​​ឈានមុខ​គេ​​លើ​ការ​​​​ផ្គត់ផ្គង់បេតុង​លាយ​​ស្រេច​នេះ​ ​គឺ​​ដោយសារ​ការទទួល​បាន​​ទំនុកចិត្ត​ខ្ពស់​ពី​​អតិថិជន ការវិនិយោគ​​យ៉ាងច្រើន​​លើបច្ចេក​វិទ្យា​ទំនើប​ ការ​មាន​រោង​ចក្រ​​ច្រើន​ទីតាំង​ ការត្រួត​ពិនិត្យ​លើ​វត្ថុធាតុដើម​យ៉ាង​ហ្មត់ចត់ ការ​មាន​មន្ទីរ​​ពិ​​សោធន៍​​គុណភាពបេតុង​ដ៏ទំនើប ព្រមទាំងការ​ទទួល​បាន​វិញ្ញាបនប័ត្របញ្ជាក់គុណភាព ISO 9001:2015។

ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ 
ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ 

អ្នកនាង ផាន ស្រីរ័ត្ន អ្នកគ្រប់គ្រងផ្នែកលក់បេតុង នៃជីប ម៉ុង អ៊ីនដាស្ទ្រីស៍ និយាយ​ថា

«​​បេតុង​​លាយ​​ស្រេច ជីប ម៉ុង ផ្តោត​​​លើ​​អតិថិជន ដោយ​​ធានា​គុណ​ភាព​ និង​បរិមាណត្រឹម​ត្រូវ​ ជូន​អតិថិជន ជា​ពិសេស​​​​មានអ្នក​ជំនាញ​ផ្នែក​​បេតុលាយ​ស្រេច​ចាំ​ជួយ​​បម្រើ​អតិថិជន​គ្រប់​ពេល​វេលា»។

អ្នកនាង ផាន ស្រីរ័ត្ន

អ្នកនាង ផាន ស្រីរ័ត្ន បន្ថែមថា ជីប ម៉ុង អ៊ីនដាស្ទ្រីស៍​ ​ធានា​ការផ្គត់ផ្គង់បេតុងលាយស្រេច ជីប ម៉ុង គ្រប់គ្រាន់ គ្រប់ពេលវេលា សម្រាប់គ្រប់គម្រោងនានា​ ដោយសារមាន​​រោងចក្រ​កិន​ថ្មសម្រាប់​យក​មក ​ផលិត​បេតុង​ និងរោងចក្រ​​ស៊ីម៉ងត៍​ ជីប ម៉ុង អ៊ិនស៊ី ដ៏​ធំ​នៅខេត្តកំពត។

ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ 
ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ 

ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ មានប្រព័ន្ធគ្រប់គ្រង និង​ត្រួតពិនិត្យការដឹកជញ្ជូនយ៉ាងច្បាស់លាស់ ដើម្បីធានា​បាន​នូវ​កា​រដឹកជញ្ជូន​បេតុង​ទាន់​ពេល​វេលា និង​គ្រប់គ្រង​ការ​ដឹកជញ្ជូនបានយ៉ាងត្រឹមត្រូវ។​

ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ផ្តោត​សំខាន់បំផុតគឺសុវត្ថិភាព​សម្រាប់បុគ្គលិកដោយរួម​មានទាំង​សុវត្ថិភាព​ការងារ សុវត្ថិភាពនៃការបើកបរលើដងផ្លូវ និងសុវត្ថិភាពនៃការបំពេញការងារ​ក្នុងអំឡុង​ដែលយើ​ង​កំពុង​​ប្រឈម​​នឹង​វីរុស​កូវីដ-១៩៕

ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ 
ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ 
ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ 
ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ 
ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ 
ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ 
ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ 
ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T