ធារី ចន្ថាប៊ីន ប្រាប់ថា បាល់ទាត់មានន័យច្រើនជាងការដែលយើងគ្រប់គ្នាធ្លាប់គិត!

//s5.kh1.co/5b/5be83f6f7d717d444c352a46261bb9f4ddcde591.jpg
សង្គម

 ២១-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ធារី ចន្ថាប៊ីន អ្នកតំណាងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ស្ងាត់ៗបានទម្លាយ​ការ​ពិត​ជាច្រើន​ពីវិស័យកីឡាបាល់ទាត់ ដែលលោក​ផ្ទាល់បានប្រឡូកអស់​រយៈពេល៨ឆ្នាំ។ ដោយលោកបានរៀបរាប់ថា «បាល់ទាត់ជួយឱ្យមនុស្សមកជួបជុំគ្នា ចែករំលែកអារម្មណ៍​រំភើប​រីករាយ​ជាមួយគ្នា។ បាល់ទាត់ធ្វើឱ្យយើងយល់ពីការធ្វើការងារជាក្រុម សហការគ្នា និងយល់ពីភាពខ្លាំងរវាងគ្នា។ លើសពីនេះ វាក៏​ជា​កីឡា​ដែលងាយស្រួលយល់ បើទោះបីបុគ្គល​ខ្លះ​មិនធ្លាប់បានទស្សនាបាល់ទាត់​ ក៏អាចយល់បានពីការប្រកួតផងដែរ»។

ភ្នំពេញ៖ ធារី ចន្ថាប៊ីន អ្នកតំណាងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ស្ងាត់ៗបានទម្លាយ​ការ​ពិត​ជាច្រើន​ពីវិស័យកីឡាបាល់ទាត់ ដែលលោក​ផ្ទាល់បានប្រឡូកអស់​រយៈពេល៨ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈ​​សកម្មភាព​ប្រកួត​បាល់ទាត់នៅលើពិភពលោកបន្ត​ស្ងប់ស្ងាត់​  កីឡាករ​ ចន្ថាប៊ីន ឆ្លៀត​រំលេច​អំពីកីឡា​នេះ​​ ​ដែលលោក​យល់ឃើញថា មានលក្ខណៈពិសេសលើស​កីឡាដទៃ​។

ធារី ចន្ថាប៊ីន
ធារី ចន្ថាប៊ីន

លោកថា៖

«បាល់ទាត់ជួយឱ្យមនុស្សមកជួបជុំគ្នា ចែករំលែកអារម្មណ៍​រំភើប​រីករាយ​ជាមួយគ្នា។ បាល់ទាត់ធ្វើឱ្យយើងយល់ពីការធ្វើការងារជាក្រុម សហការគ្នា និងយល់ពីភាពខ្លាំងរវាងគ្នា។ លើសពីនេះ វាក៏​ជា​កីឡា​ដែលងាយស្រួលយល់ បើទោះបីបុគ្គល​ខ្លះ​មិនធ្លាប់បានទស្សនាបាល់ទាត់​ ក៏អាចយល់បានពីការប្រកួតផងដែរ»។

សម្តីលោក ធារី ចន្ថាប៊ីន

នៅ​ពេល​​ស្ថានភាពត្រលប់មកប្រសើរឡើង​វិញពី​វិបត្តិ​កូវីដ​១៩​  ចន្ថាប៊ីន ចង់​ឲ្យ​សាធារណជនចូល​រួម​លេងកីឡាបាល់ទាត់នេះ ឱ្យបាន​កាន់​តែ​ច្រើន។

ចន្ថាប៊ីន បានលើកទឹកចិត្តប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ឱ្យរក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានល្អ ហាត់ប្រាណនៅផ្ទះជាប្រចាំ លេងត្រែះ​បាល់ ឬ​បោះ​បាល់នៅផ្ទះ ដែល​ជាសកម្មភាពកីឡាដ៏ល្អម្យ៉ាងផងដែរ។ លាងដៃឱ្យបានស្អាតជាប្រចាំ  និង​កុំភ្លេចគាំទ្រវិស័យបាល់ទាត់កម្ពុជា​ នៅពេលស្ថានការណ៍ប្រសើរឡើងវិញ៕

ធារី ចន្ថាប៊ីន
ធារី ចន្ថាប៊ីន
ធារី ចន្ថាប៊ីន
ធារី ចន្ថាប៊ីន
ធារី ចន្ថាប៊ីន
ធារី ចន្ថាប៊ីន
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T