សន្និសីទសារព័ត៌មានសម្ពោធ CAMBODIA PREMIUM DRAFT BEER ស្រាបៀរដ្រាហ្វច្រកដបដំបូងបង្អស់នៅកម្ពុជា

//s9.kh1.co/44/44d16267069524a4c0387ef38945ef741ee7d92a.jpg
សង្គម

 ០៧-មេសា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ខ្មែរ ប៊ែវើរីជីស បានរៀបចំសន្និសីទសារព័ត៌មាននៅឯសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ខ្មែរ ប៊ែវើរីជីស បានរៀបចំសន្និសីទសារព័ត៌មាននៅឯសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីប្រកាសអំពីការដាក់លក់ផលិតផលថ្មី ដែលជាស្រាបៀរដ្រាហ្វច្រកចូលដបដំបូងបង្អស់នៅកម្ពុជាឈ្មោះថា «ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ CAMBODIA PREMIUM DRAFT BEER»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីនេះ​ ត្រូវបានអញ្ជើញ​ចូលរួម​​ពី​សំណាក់ លោក​ជំទាវ​ អ្នកឧកញ៉ា ភាព ហៀ​ក ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិកនិងប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុងផ្សេងទៀត ​ថ្នាក់ដឹកនាំក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើននាក់ផង​ដែរ​ ។

https://s9.kh1.co/__image/w=650,h=394,q=100/40/40a7a011eb6d435666eaaf5104a01a2b43a73c7a.jpg

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ 

  «ថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីស តែងនាំនូវអ្វីប្លែក និងថ្មីលើសពីការរំពឹងទុករបស់អតិថិជន ដោយសម្រេចផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ។ អតិថិជនអាចពិសាស្រាបៀរ ដ្រាហ្វនៅផ្ទះ និងគ្រប់ទីកន្លែងយ៉ាងងាយ ខុសពីសម័យមុនដែលតម្រូវឲ្យអតិថិជនទៅបារ៍ ផាប់ ឬភោជនីយដ្ឋានផ្ទាល់ទើបអាចទទួលទានស្រាបៀរដ្រាហ្វបាន»។

លោកឧកញ៉ា លាង ពៅ (ភីធើរ)
https://s9.kh1.co/__image/w=650,h=434,q=100/2b/2b3feb440dfb2032b31317264b560c8173e6486d.jpg

ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Flash Pasteurization និងផ្កាហប់ពិសេស (Special Hops) មានរសជាតិស្រស់បំផុតឬ Super Fresh និងមានអាយុកាលរហូតដល់ទៅ១៨០ថ្ងៃ ច្រកក្នុងដបពណ៌បៃតង ដែលមានឡាប៊ែលពិសេសអាចបញ្ចេញពន្លឺនៅពេលប៉ះជាមួយភ្លើង UV ក្នុងកន្លែងងងឹតឬ Glow in the dark។

ដបរចនាយ៉ាងប្រណិតនេះ ក៏មានសញ្ញាផ្កាយនៅកដប ដែលនឹងប្រែពណ៌ពីប្រាក់ទៅជាខៀវនៅពេលស្រាបៀរត្រជាក់ដល់កម្រិត ក៏ដូចជាមានកម្របងាយស្រួលបើក និងមានសំលេងពិរោះ។ លក្ខណៈពិសេសទាំងនេះគឺមាន ស្រាបៀរ កម្ពុជាតែប៉ុណ្ណោះ។

លោកឧកញ៉ា លាង ពៅ បានអះអាងថា៖ 

  «ខ្ញុំបាទហ៊ាននិយាយថា ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនទីមួយនៅប្រទេសកម្ពុជា ហើយក៏ប្រហែលជានៅអាស៊ីអាគ្នេយ៍ផងដែរ ដែលផលិតស្រាបៀរ ព្រីមៀម ដ្រាហ្វ ច្រកក្នុងដប។ វាគឺមិនមែនជាស្រាបៀរ ដ្រាហ្វធម្មតានោះទេ វាគឺជាព្រីមៀម ដ្រាហ្វ បៀរ ច្រកចូលក្នុងដបពណ៌បៃតងយ៉ាងល្អប្រណិត» ។  

លោកឧកញ៉ា លាង ពៅ (ភីធើរ)
https://s9.kh1.co/__image/w=650,h=434,q=100/97/973c758c3c3c30ba055a6d64960220d957147ad8.jpg
https://s9.kh1.co/__image/w=650,h=434,q=100/93/9380b3f2084d758f4844ebdbd02f30fd28290e4b.jpg

ទន្ទឹមនឹងនេះ លោកបណ្ឌិត Zvonimir Nemet នាយករោងចក្រនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាអ្នកជំនាញ​ និងមានបទពិសោធន៍ផលិតស្រាបៀរយូរឆ្នាំមកពីប្រទេសអាឡឺម៉ង់បានឲ្យដឹងដែរថា៖ 

«ការផលិតស្រាបៀរ ដ្រាហ្វ ច្រកចូលក្នុងដប មិនមែនជារឿងងាយស្រួលនោះទេ ពោលគឺមានការលំបាកច្រើន និងត្រូវការធនធានច្រើនដូចជាការវិនិយោគខ្ពល់លើបច្ចេកវិទ្យា Flash Pasteurization និងការបំពាក់បន្ទប់ពិសេស (hygiene room) ដើម្បីធានាគុណភាព និងរសជាតិស្រស់របស់ស្រាបៀរ»។

លោកបណ្ឌិត Zvonimir Nemet 

លោកបណ្ឌិត Zvonimir Nemet បន្តថា ដើម្បីអាចច្រកស្រាបៀរដ្រាហ្វចូលទៅក្នុងដបពណ៌បៃតងបានគឺទាមទារការសិក្សា និងស្រាជ្រាវយ៉ាងម្មត់ចត់បំផុត ព្រោះថាដបពណ៌បៃតងងាយស្រូបពន្លឺព្រះអាទិត្យ ដែលអាចធ្វើឲ្យប្រែប្រួលដល់រសជាតិនៃស្រាបៀរ។

ហេតុដូច្នេះ ទើបក្រុមហ៊ុនត្រូវនិយោគលើបច្ចេកវិទ្យា Flash Pasteurization និងជ្រើសរើសផ្កាហប់ពិសេស(Special Hops) ដែលមានតម្លៃខ្ពស់នាំចូលពីអឺរ៉ុបក្នុងការផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ដែលមានរសជាតិស្រស់បំផុត និងក្លិនឈ្ងុយឈ្ងប់។

https://s9.kh1.co/__image/w=650,h=350,q=100/a7/a75f61f574fa7dd3a0a83da4a09b576ff00ae333.jpg

ដើម្បីធ្វើឲ្យផលិតផលថ្មីនេះទទួលបានជោគជ័យ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុនខ្មែរ ប៊ែវើរីជីសបានបន្ថែមឲ្យដឹងពីផែនការផ្សព្វផ្សាយយ៉ាងដូច្នេះថា៖ 

«ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ជាផលិតផលថ្មីបំផុតសម្រាប់ទីផ្សារកម្ពុជា ដូច្នេះអតិថិជននឹងស្គាល់ពីលក្ខណៈពិសេស និងអត្ថប្រយោជន៍របស់ស្រាបៀរថ្មីនេះកាន់តែច្បាស់តាមរយៈទូរទស្សន៍ វិទ្យុ និងប្រព័ន្ធឌីជីថលនានា។ ក្រៅពីនេះ ក្រុមហ៊ុនក៏នឹងបង្កើតការកម្មវិធីកម្សាន្តប្លែកៗជូនអតិថិជន និងផ្តល់ជូនប្រូម៉ូសិនជាច្រើនផងដែរ។»

អ្នកស្រី គង់ កុសល

ក្នុងនោះដែរ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកលក់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក៏បានសម្តែងភាពជឿជាក់ខ្លាំងទៅលើផលិតផលថ្មីដែរថា៖ 

«ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការចែកចាយស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ទៅលើទីផ្សារ ស្រាបៀរ ព្រីមៀម ដ្រាហ្វ ទទួលបានការបញ្ជាទិញជាច្រើន ព្រមទាំងការកោតសរសើរពីអតិថិជនអំពីរសជាតិដ៏ស្រស់ឆ្ងាញ់ប្លែកពីស្រាបៀរធម្មតា។ ដូច្នេះ ផលិតផលថ្មីរបស់យើងនឹងផ្តល់ទំនុកចិត្តមួយបន្ថែមទៀតដល់ អតិថិជន ដៃគូពាណិជ្ជកម្ម ព្រមទាំងចូលរួមបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ»។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ

គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខគេក្នុងស្រុកលើផលិតកម្មស្រាបៀរ និងភេសជ្ជៈដែលតែងតែបង្កើតជម្រើសច្រើន និងនាំយកផលិតផលថ្មីប្លែកជូនដល់អតិថិជនជានិច្ច។ គិតមកដល់ពេលនេះ ក្រុមហ៊ុនមានផលិតផលល្បីៗជាច្រើនដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផលល្បី និងទទួលបានការគាំទ្រជាខ្លាំងនៅលើទីផ្សារ៕

https://s9.kh1.co/__image/w=650,h=434,q=100/fa/fa6a0a4a1879a2dc2f003cf79cb0a8883b11ba95.jpg
https://s9.kh1.co/__image/w=650,h=434,q=100/b3/b3d6db4c3e5a7499afe32166107632e8ecdc4345.jpg
https://s9.kh1.co/__image/w=650,h=434,q=100/dc/dca8bf0eb60575a6e85f63f2bdf40955f8334ea0.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T