រំភើប! លោក​​ James Gunn បញ្ចេញវីដេអូខ្លីទី២របស់ខ្សែភាពយន្តថ្មី «The Suicide Squad» ហើយ (មានវីដេអូ)

//s9.kh1.co/0f/0fa0119087654d660ca5360e2319fe26f85187cd.png
តារា & កម្សាន្ដ

 ០២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីឮចេញវីដេអូ Trailer ខ្លីដំបូងប្រភេទ Red Band ពេលនេះ The Suicide Squad ត្រូវបានបញ្ចេញ Trailer ថ្មីហើយ

បរទេស៖ បន្ទាប់ពីបញ្ចេញពីចេញវីដេអូ Trailer ខ្លីដំបូងប្រភេទ Red Band នៃខ្សែភាពយន្តរបស់ DC គឺរឿង The Suicide Squad កាលពីថ្ងៃ២៧​ ខែមីនា ឆ្នាំ២០២១ មកពេលនេះលោក James Gunn បានបញ្ចេញវីដេអូ Trailer ខ្លីជាលើកទី២ម្ដងទៀតហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីព្រឹកថ្ងៃទី០២​ ខែមេសា ឆ្នាំ២០២១ នាវេលាម៉ោង ៣ ព្រឹកនេះអ្នកដឹកនាំរឿង Guardian of Galaxy របស់ Marvel MCU ទាំងចេញរួចនិងកំពុងផលិត គឺលោក James Gunn បានបង្ហោះនូវវីដេអូ Trailer ខ្លីថ្មីនៃខ្សែភាពយន្ត The Suicide Squad របស់ DC DCEU ជាថ្មីម្ដងទៀតដែលខុសពីវីដេអូខ្លីទី១ ដែលជាប្រភេទ R-RatedRed Band គឺសម្រាប់ដាក់ឱ្យទស្សនាតែបុគ្គលដែលមានអាយុលើសពី១៨ឆ្នាំឡើងលើនិងមិនឱ្យអនីតិជនក្រោម១៨ ឆ្នាំមើល ក៏ប៉ុន្តែមើលគឺត្រូវមានអាណាព្យាបាលឬចាស់ទំនៅជិតដើម្បីធ្វើការណែនាំជាដើម ជាមួយនឹងសារដែសរសេរថា «ទោះបីជាវាជាថ្ងៃ April Fool's ក៏ដោយតែអ្វីដែលអស់សំណើចបំផុតនោះគឺលើ Supervillian ទាំងនេះដែលយល់ព្រមធ្វើការឱ្យ​ Amanda Walker»។

រូបលោក James Gunn
រូបលោក James Gunn
Poster នៃរឿង
Poster នៃរឿង
Poster នៃរឿង
Poster នៃរឿង

យ៉ាងណាមិញ ខ្សែភាពយន្ត The Suicide Squad នេះកំណត់ថានឹងចាក់បញ្ចាំងនូវថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០២១ ខាងមុខនេះជាមួយនឹងតួអង្ គនិង Supervillian ដូចជា៖ Harley Quinn, Rick Frag, Peachmaker, Bloodsport, King Shark, Captain Bommerang, Ratcatcher, Servant, Dot-Man, T.D.K., Blackguard, Weasel, Thinker, Javelin, Mongal និង Sol Soria ជាដើម៕

រូបភាពនៅក្នុងទស្សនាវដ្ដី Empire
រូបភាពនៅក្នុងទស្សនាវដ្ដី Empire
រូបភាពយកមកពី DC Fandom 2020
រូបភាពយកមកពី DC Fandom 2020

តោះចង់ដឹងថាវីដេអូខ្លីថ្មីនៃខ្សែភាពយន្ត The Suicide Squad ដែលសរសេរ និងដឹកនាំសម្ដែងដោយលោក James Gunn នេះមានភាពអស្ចារ្យប៉ុណ្ណា សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T