លេចធ្លាយឈុតក្រៅឆាក Red Hood នៅក្នុងខ្សែភាពយន្តក្រុមកំពូលវីរបុរស Titans រដូវកាលទី៣ (មានវីដេអូ)

//s9.kh1.co/ff/ff88fbbde1b526e65ec21ed9fe5da20252772789.png
តារា & កម្សាន្ដ

 ០២-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លេចធ្លាយឈុតក្រៅឆាករបស់ Red Hood នៅក្នុងខ្សែភាពយន្តភាគ Titans រដូវកាលទី៣

បរទេស៖ ប្រិយមិត្តដែលនិយមខ្សែភាពយន្តកំពូលវីរបុរសផ្សេងៗជាពិសេសហ្វេនៗរបស់ DC DCEU បានដឹងមកហើយថាខ្សែភាពយន្តកំពូលវីរបុរស Titan បានចេញឱ្យបងប្អូនទស្សនាតាំងពីឆ្នាំ២០១៨ បានចំនួន ២​ រដូវកាលមកហើយដែលអាចទស្សនាតាមរយៈ NetflixHBO Max ជាដើម។ ដោយខ្សែភាពយន្តភាគ Titans មានដំណើរសាច់រឿងនៅឯទីក្នុង San Francisco ដែលបានបង្ហាញវត្តមានកំពូលវីរបុរសវ័យក្មេងមួយចំនួនដូចជា Dick Grayson ដែលជា NightWing និងជាអតីត Robin​ ហើយក៏មានតួអង្គ Superhero ផ្សេងៗដូចជា Superboy (Conner Kent), Starfire (Kory Anders), Raven (Rachel Roth), Ravager (Rose Wilson), Dove, Hawk, Wonder Girl និង Jason Todd ដែលជា Robin ទី២ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Poster នៃ Titans 
Poster នៃ Titans 

បន្ទាប់ពីបានទស្សនា ២​រដូវកាលនៃខ្សែភាពយន្តភាគ Superhero រឿង Titans នេះទទួលបានប្រជាប្រិយភាពគួរឱ្យកត់សម្គល់ហើយវាក៏ជាភាពជោគជ័យមួយរបស់ DC ផងដែរ។​ យ៉ាងណាមិញនៅចុងបញ្ចប់នៃរដូវកាលទី២ យើងបានឃើញថាតួអង្គ Jason Todd ចាកចេញពីក្រុម Titans ហើយបញ្ចប់ដោយយកឈ្នះទៅលើ Supervillains គឺ Deathstroke នេះឯង។ យោងតាមសាច់រឿង និងក្នុងសៀវភៅប្រលោមលោកបានឱ្យដឹងថា Jason Todd និងវិវត្តខ្លួនគេឱ្យក្លាយទៅជាកំពូល Anti-Hero គឺ Red Hood ជាហេតុធ្វើឱ្យក្រុមអ្នកគាំទ្រសង្ឃឹមថានឹងឃើញវត្តមានរបស់រូបគេជា Red Hood នៅក្នុងខ្សែភាពយន្តពិតៗគឺ Titanស នេះជាខ្លាំង។

Jason Todd ឬ Robin សម្ដែងដោយ Curran Walters
Jason Todd ឬ Robin សម្ដែងដោយ Curran Walters
Jason Todd សម្ដែងដោយ Curran Walters
Jason Todd សម្ដែងដោយ Curran Walters
Jason Todd សម្ដែងដោយ Curran Walters
Jason Todd សម្ដែងដោយ Curran Walters

គួរឱ្យដឹងដែរថា សម្រាប់រដូវកាលទី៣ នេះវិញគឺត្រូវបានឱ្យគេដឹងថាកំពុងផលិត និងថតនៅឯទីក្រុង Toronto រីឯសាច់រឿងវិញនឹងមានការផ្លាស់ប្ដូរពី San Francisco ទៅកាន់ទីក្រុងរបស់ Bruce WayneBatman គឺទីក្រុង Gotham និងការបង្ហាញខ្លួនជាថ្មីរបស់ Jason Todd ក្នុងនាមជា Red Hood នៅក្នុងរឿង ហើយក៏មានចចាមអារ៉ាមបន្តទៀតថា និងមានវត្តមានរបស់ Batgirl គឺ Barbra Gordon និង Tim Drake ដែលជា​ Robin ទី៣​ ផងដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់គឺមានពាក្យចចាមអារ៉ាមថា Jay Lycurgo និងសម្ដែងជា Tim Drake នេះនៅក្នុង Titans និង Batman Reboot របស់ Robert Pattision ទៀតផងដែលធ្វើឱ្យហ្វេនសង្ឃឹមថាខ្សែភាពយន្ត Titans នេះនិងផ្សារភ្ជាប់ទៅនឹង Batman 2022 នេះដែរ។

រូបភាពបង្ហោះដោយ Director of Photography នៃរឿង
រូបភាពបង្ហោះដោយ Director of Photography នៃរឿង
រូបភាពបង្ហោះដោយ Director of Photography នៃរឿង
រូបភាពបង្ហោះដោយ Director of Photography នៃរឿង
រូបរាង Red Hood 
រូបរាង Red Hood 

ទោះជាយ៉ាងណាក៏ដោយនាថ្ងៃទី៣១ ខែមីនា​ ឆ្នាំ២០២១ នៅលើ Twitter របស់ Toronto Filming បានបង្ហាញក៏ដូចជាចែករំលែករូបភាពក្រៅឆាតថ្មីមួយចំនួនពីខ្សែភាពយន្ត Titans ហើយនៅក្នុងនោះយើងឃើញផ្ទាំងរូបភាពក្រកាសតាមចាប់ខ្លួន (Wanted​ Poster) សម្រាប់ក្រុមវីរបុរស Titans របស់យើងនិង Blackfire ផងដែរ។

យ៉ាងណាមិញ បើយើងសង្កេតមើលឱ្យយូរ នោះនឹងឃើញមានផ្ទាំងរូបភាពរបស់ Red Hood Rises ផងដែរជាហេតុធ្វើឱ្យក្រុមអ្នកគាំទ្រសប្បាយចិត្តជាខ្លាំង ព្រោះពួកគេកាន់តែជិតបានឃើញរូបរាងរបស់ Red Hood ស្រស់ៗពិតៗជា Vilnian នៅក្នុងរដូវកាលទី៣ នេះផងដែរ៕

ប្រិយមិត្តដែលមិនទាន់បានទស្សនាខ្សែភាពយន្តភាគកំពូលវីរបុរសនៃក្រុម «Titans» មកទស្សនានូវវីដេអូ Trailer ខ្លីរបស់ខ្សែភាពយន្តនេះដូចខាងក្រោម៖

Titan រដូវកាលទី២
Titan រដូវកាលទី១
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T