ខែថ្មីផ្ទះថ្មី! ករុណា ពេជ្រ បង្អួតវីឡាធំស្កឹមស្កៃ នាពេលរាត្រី ឃើញហើយគួរឲ្យចង់នៅ

//s9.kh1.co/42/4216a5f2c057cfc3739f642b8dc71a1564accdd7.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ផ្ទះវីឡាធំស្កឹមស្កៃរបស់ ករុណា ពេជ្រ ពិតជាស្អាតខ្លាំង នាពេលរាត្រី ពិតជាទាក់ទាញមិនស្ទើរ

ភ្នំពេញ៖ ជានិច្ចកាល តារាចម្រៀងលោក ករុណា ពេជ្រ តែងតែបង្ហោះសំណង់ផ្ទះវីឡារបស់លោក នៅលើបណ្តាញសង្គមជារឿយៗ និងធ្វើឲ្យមហាជនកោតសរសើរនៃរូបរាង ជាមួយការដេគ័រផ្ទះវីឡារបស់តារាប្រុសរូបនេះ ថាវាមានភាពប្រណីត និងស្រស់ស្អាតគួរឲ្យចង់រស់នៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ នៅគណនីហ្វេសប៊ុកជាផ្លូវការរបស់ តារាចម្រៀងប្រុសរូបនេះ បានចែកចាយរូបភាពមួយសន្លឹក កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៃទិដ្ឋភាពនៅពីក្រៅ ផ្ទះវីឡាថ្មីរបស់លោក មើលទៅពិតជាលេចធ្លោខ្លាំងមែនទែន នាពេលរាត្រី។

ជាក់ស្តែង បើក្រឡេកទៅមើលពីរូបភាពដែលជាទិដ្ឋភាពខាងក្រៅ នៃផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយនេះវិញ ពិតជាមានភាពប្រណីតខ្លាំង និងទាន់សម័យស៊ីវីល័យ បួករួមនឹងការរំលេចទៅដោយភ្លើងដែលបានចាំង ខណៈពេលថតនាពេលរាត្រី ពិតជាសាកសម និងមានភាពទាក់ទាញជាខ្លាំង នៃវីឡាមួយនេះ ដែលមើលទៅ ពិតជាមានភាពថ្លៃថ្នូរ ដែលគេអាចសន្មត់ថា តម្លៃរបស់វាពិតជាថ្លៃខ្លាំងសម្បើមតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

ករុណា ពេជ្រ  
ករុណា ពេជ្រ  
ករុណា ពេជ្រ  
ករុណា ពេជ្រ  
ករុណា ពេជ្រ  
ករុណា ពេជ្រ  
ករុណា ពេជ្រ  
ករុណា ពេជ្រ  
វីឡាធំស្កឹមស្កៃរបស់ ករុណា ពេជ្រ
វីឡាធំស្កឹមស្កៃរបស់ ករុណា ពេជ្រ
វីឡាធំស្កឹមស្កៃរបស់ ករុណា ពេជ្រ
វីឡាធំស្កឹមស្កៃរបស់ ករុណា ពេជ្រ
ករុណា ពេជ្រ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T