មិនធ្លាប់ដឹងសោះ! លោកតា គង់ ណៃ បកស្រាយរឿងចចាមអារ៉ាមថា អ្នកលេងចាប៉ីដឹងតែងងឹត(មានវីដេអូ)

//s9.kh1.co/37/371153a77051d4cd92123c091a19e3a3e0229e86.jpg
តារា & កម្សាន្ដ

 ៣១-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិនធ្លាប់បានដឹងសោះ ថាមានពាក្យចចាមរាម ថាឲ្យតែអ្នកលេងចាប៉ីដឹងតែងងឹតភ្នែក ពេលនេះ លោកតា គង់ ណៃ បានមកបកស្រាយ

រាជធានីភ្នំពេញ ៖ ពិតណាស់ ដោយសារតែឃើញ តភាពពិតៗ ដែលអ្នកលេងចាប៉ីល្បីឈ្មោះប៉ុន្មានរូបនេះ មានជំងឺងងឹតភ្នែក ជាក់ស្តែង លោកតា ប្រាជ្ញ ឈួន និង លោកតា គង់ ណៃ និងមួយចំនួនតូចទៀត សុទ្ធតែមានជំងឺងងឹតភ្នែក លើសពីនេះទៅទៀត ជំងឺងងឹតភ្នែកនេះ មិនមែនមកពីកំណើតឡើយ ពោលគឺ ពេលចាប់ផ្តើមល្បីឈ្មោះក្នុងការលេងចាប៉ីនេះ តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេល ដែលមានភាពមិនប្រក្រតីបែបនេះហើយ ទើបមហាជន ចាប់ផ្តើមដាក់ការសង្ស័យនិង បង្កើតពាក្យចចាមអារ៉ាមថា ឲ្យតែអ្នកលេងចាប៉ីដឹងតែងងឹតភ្នែកហើយ ទន្ទឹមនឹងនេះ លោកតាបកស្រាយចម្ងល់ទាំងនេះ ថានេះគ្រាន់ជារឿងគាប់ជួន តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោកតាបន្តថា ប្រសិនបើពាក្យចចាមអារ៉ាមមនេះពិត លោកតាមិនឲ្យកូនប្រុស គង់ បុរាណ រៀនចាប៉ីឡើយ ជាមួយគ្នានេះ បច្ចុប្បន្នលោកតា ក៏កំពុងតែបង្ហាត់បង្រៀនចៅប្រុសម្នាក់ទៀតផងដែរ។ មិនតែប៉ុណ្ណោះ លោកតា បានបកស្រាយថា លោកតាពិការភ្នែកនេះ តាំងពី៤ឆ្នាំ ទាំងមិនទាន់ចេះលេងចាប៉ីមកម្លេះ ព្រោះកើតអ៊ុត ហើយ លោកតា ប្រាជ្ញ ឈួន ពិការភ្នែកតាំងពីអាយុ ៧ឆ្នាំ ព្រោះកញ្ជិលចូល មួយវិញទៀតសម្រាប់ ស្មៀន ពេល គាត់ពិការភ្នែក ព្រោះហូបស្លា តែមានអាការឈឺក្បាល បានឲ្យគេចាប់សរសៃរ តែចៃដ្យ ប៉ះសរសៃធ្វើឲ្យខូចភ្នែកម្ខាង ហើយក្រោយមកស្រាប់តែឆ្លងមកម្ខាងទៀត ។ ប្រាកដណាស់ ប្រសិនបើយើងក្រឡេកមើល តា ម៉ម ស៊ុន តាចង្កោម៨ តាពូថៅដៃ អាចារ្យទ្រី ជាដើម សុទ្ធតែជា អ្នកលេងចាប៉ី តែគ្មានពិការភ្នែកអ្វីទាំងអស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោកតា គង់ ណៃ
លោកតា គង់ ណៃ
លោកតា គង់ ណៃ
លោកតា គង់ ណៃ
លោកតា គង់ ណៃ
លោកតា គង់ ណៃ
លោកតា គង់ ណៃ
លោកតា គង់ ណៃ
វីដេអូ
វីដេអូ
គង់ ណៃ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T