BTS ចេញមុខគាំទ្រ​​ចលនា «Stop Asian Hate» ជាផ្លូវ​ការ ក្រោយ​ករណី​​​រើស​​អើង​​ជនជាតិ​​អាស៊ី​​នៅ​​តែ​​កើន

//s9.kh1.co/0a/0a601349f9ce92d8c4b2b60e754c3eb75a236823.jpg
តារា & កម្សាន្ដ

 ៣០-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រុមចម្រៀង BTS បានគាំទ្រចលនា Stop Asian Hate ដោយបានបង្ហោះដ៏មានន័យមួយបែបនេះ

កូរ៉េខាងត្បូង៖ ក្រុមចម្រៀងបុរសរបស់ប្រទេសកូរ៉ខាងត្បូងដែលដណ្តើមបានបេះដូងអ្នកគាំទ្ររាប់លាន​នាក់ទូទាំង​ពិភព​លោក បានបង្ហោះសារមួយដែលបង្ហាញពីគោលជំហរក្នុងការគាំទ្រចលនា «Stop Asian Hate» ដែលនៅមួយ​រយ:​ក្រោយនេះសកម្មភាពមិនគួរឱ្យទទួលយកបានដែលកើតឡើងទៅលើជនជាតិអាស៊ីកំពុងកើនឡើងខ្លាំង ដោយ​កើត​ឡើងពីការស្អប់ខ្ពើម និងរើសអើងពណ៌សម្បុរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារនោះបានសរសេរជាភាសាកូរ៉េផង និងអង់គ្លេសផងដោយមានន័យថា៖

"យើងសូមចូលរួមរំលែកទុក្ខផង ទៅកាន់អ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ យើងមានអារម្មណ៍ថាព្រួយបារម្ភ និងខឹង យើងចាំបានថាយើងបានទទួលការរើសអើងបែបណា ក្នុងពេលដែលយើងជាជនជាតិអាស៊ី យើងត្រូវទទួលរងឥទ្ធិពលទាំងនោះដោយគ្មានហេតុផល ហើយក៏ត្រូវបានយកទៅលេងសើចដោយសារមុខមាត់ និងរូបរាង ថែមទាំងធ្លាប់ត្រូវបានគេសួរថាហេតុអ្វីបានជនជាតិអាស៊ីនិយាយភាសាអង់គ្លេសទៀតផង"។

សាររបស់ BTS

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៦ ខែ មីនា មានមនុស្ស ៨នាក់បានស្លាប់នៅក្នុងហេតុការណ៍​បាញ់ប្រហារ​នៅ​ក្នុង​ហាងស្ប៉ា និងម៉ាស្សាចំនួនបីកន្លែងនៅឯ Atlanta នៅក្នុងនោះមានស្ត្រី៦នាក់ដែលជាជនជាតិអាស៊ីបានស្លាប់ ហើយ​ក្នុងរយ:កាលមួយឆ្នាំចុងក្រោយនេះបទឧក្រិដ្ឋទាក់ទងនឹងការស្អប់ជនជាតិអាស៊ីក៏កើនឡើងដល់ទៅជិត ១៥០ភាគរយឯណោះ។ នេះបើយោងតាមការរាយការណ៍របស់ Center for the Study of Hate and Extremism។

ជាការឆ្លើយតបមកវិញសមាជិកក្រុម BTS បាននិយាយពីការដែលពួកគេបានជួបប្រទះនឹងការរើសអើងទាំងនោះ ហើយ​ក៏​ធ្វើឱ្យពួកគេមានអារម្មណ៍ថា "គ្មានអំណាច" និងត្រូវបាន "ជម្រុះចោល" នូវតម្លៃផ្ទាល់ខ្លួន ដោយបាននិយាយ​ថា "យើងមិនដឹងយកពាក្យអ្វីមកបង្ហាញពីការឈឺចាប់ដែលត្រូវស្អប់ និងទទួលរងភាពហិង្សាដោយសារហេតុផល​បែប​នេះ​បាននោះឡើយ។

​ហើយអ្វីដែល​យើង​ទទួលរងនោះក៏មិនស្មើនឹងហេតុការណ៍ដែលទើបតែកើតឡើងកាលពីប៉ុន្មាន​សប្តាហ៍​មុននេះដែរ ប៉ុន្តែបទពិសោធន៍ទាំងនោះវាសល្មមនឹងធ្វើឱ្យយើងមានអារម្មណ៍ថាគ្មានអំណាច ហើយក៏ធ្វើឱ្យ​តម្លៃ​របស់យើង​បាត់ទៅ អ្វីដែលកំពុងកើតឡើងនេះមិនអាចលប់បំបាត់ចេញពីអត្តសញ្ញាណជាជនជាតិអាស៊ីរបស់​យើង​ឡើយ"។ ហើយ BTS បានបញ្ចប់សាររបស់ខ្លួនថា៖ "ប៉ុន្តែអ្វីដែលយើងត្រូវតែបញ្ជូនបន្តនោះគឺបង្ហាញច្បាស់ខ្លាំងណាស់ យើងប្រឆាំងនឹងការរើសអើងពូជសាសន៍ យើងថ្កោលទោសទៅលើការប្រើអំពើហិង្សា អ្នក ខ្ញុំ និងពួកយើងមាន​សិទ្ធិគ្រប់គ្រាន់នឹងទទួលបានការគោរព ហើយយើងនឹងឈរយ៉ាងរឹងមាំជាមួយគ្នា"៕

សូមទស្សនារូបភាពខាងក្រោម:

BTS
BTS
BTS
BTS
BTS
BTS
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T