កក្រើក! ម៉ៃសុគន្ធ​ រងការរិះគន់យ៉ាងចាស់ដៃពីមហាជន ក្រោយពោលពាក្យទាំងនេះដាក់ម្ចាស់មកុដ Miss​ Grand​ ២០២០

//s9.kh1.co/e5/e55a5c59befc9b0c43ddeaddebfb24982194459c.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកម៉ៃ សុគន្ធ​ រងការរិះគន់ពីមហាជន បន្ទាប់ពីនិយាយពីដៀមដាមដាក់Miss​ Grand​ សហរដ្ឋអាមេរិក​ដែលជាម្ចាស់មកុដ​ Miss​ Grand​ International​២០២០​

ភ្នំពេញ: បន្ទាប់ពីរកឃើញម្ចាស់មកុដបវរកញ្ញា​ Miss​ Grand​ International​ ប្រចាំឆ្នាំ២០២០​ ដោយម្ចាស់មកុដបានទៅលើបេក្ខនារីមកពីសហរដ្ឋអាមេរិក រួចមក​ ភ្លាមៗនោះស្រាប់តែហ្វេនៗនៅជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរនោះ ក៏បានផ្ទុះការសរសើរ​ អមដោយពាក្យរិះគន់ពីសំណាក់បុគ្គលមួយចំនួនតូចផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកម៉ៃ សុគន្ធ
លោកម៉ៃ សុគន្ធ

យ៉ាងណាមិញ​ ក្រលេកមកមើលហ្វេនៗនៅឯប្រទេសកម្ពុជាឯណេះវិញ ក្រោយពីរកឃើញម្ចាស់មកុដ​ Miss​ Grand​ ២០២០​ រួចមកក៏មានពាក្យរិះគន់មួយចំនួន ជាក់ស្តែងភ្លាមៗនោះ មហាជនបានផ្ទុះការរិះគន់យ៉ាងព្រោងព្រាតទៅលើ លោកម៉ៃ សុគន្ធ​ បន្ទាប់ពីលោកបានពោលពាក្យដាក់ម្ចាស់មកុដ​Miss​ Grand​ ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖

លោកម៉ៃ សុគន្ធ
លោកម៉ៃ សុគន្ធ

ឆ្នាំនេះកាហ្វេទឹកកក កាហ្វេខ្មៅ ឡើងថ្លៃហើយ ជាប់ចែម៉ៅហើយ តែចែម៉ៅកុំភ្លេចរ៉លអន ក្លេកក្លាកផង ចែទាល់តែដុស៣៦៥ថ្ងៃ បានBetter

លោកម៉ៃ សុគន្ធ
លោកម៉ៃ សុគន្ធ
លោកម៉ៃ សុគន្ធ

ការពោលពាក្យមិនល្អពីសំណាក់លោកម៉ៃ​ សុគន្ធ​ មកលើបវរកញ្ញា សហរដ្ឋអាមេរិកបានផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនព្រោះពាក្យសម្តីដ៏សែនអាម៉ាស់របស់លោកនេះ មានចេតនា រើសអើងពណ៌សម្បុរ ដោយមិនបានគិតឲ្យបានជ្រៅជ្រះពីចំណេះរបស់បុគ្គលដែលជាសម្រស់ដ៏ស្រស់ស្អាតពីខាងក្នុងជាធំនោះឡើយ៕

ម៉ៃ សុគន្ធ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T