រាជធានីភ្នំពេញ ៖ រថយន្ដ​ឡិច​ស៊ី​ស RX300 ពណ៌​ស និង​ រថយន្ដ​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ត្រី​ឆ្លូញ បើក​ជែង​គ្នា​ តាម​មហាវិថី​ព្រះ​មុនី​វង្ស ជិត​ផុត​ផ្លូវភ្លោះ​អូរ​ឫស្សី ស្រាប់តែ​រថយន្ដ​ ឡិច​ស៊ី​ស RX300 ពណ៌​ស ​ជ្រុល​ទៅ​បុក​ក្បាល​ព្រួញថ្ម​ចែកផ្លូវ​ខ្ទាត​ប៉ើង​ រួច​បើក​កិន​ពីលើ​​បែក​អស់​៣​កង់​ទៀត ហើយ​រថយន្ដ​បើក​គេច​ទៅ​ទិស​ខាងត្បូង​ បាត់​ស្រមោល។

ហេតុការណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​១២​និង​៣​នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ មេ​សា ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​ មក​រា។ សាក្សី​​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​មាន​រថយន្ដ​ពីរ ​គ្រឿង​បើក​ជែង​ប្រដេញ​គ្នា​តាម​មហាវិថី​ព្រះ​មុនី​ង្ស ពី​ជើង​ទៅ​ត្បូង  ក្នុង​នោះ​មាន​រថយន្ដ​ឡិច​ស៊ី​ស RX300 ពណ៌​ស និង​រថយន្ដ​ឡិច​ស៊ី​ស RX300  ពណ៌​ត្រី​ឆ្លូញ។ ខណៈ​​បើក​ជិត​ផុត​ផ្លូវភ្លោះ​អូរ​ឫ​ស្សី ស្រាប់តែ​រថយន្ដ​ ឡិច​ស៊ី​ស RX300 ពណ៌​ស ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​ព្រួញ​ខ្ទាត​ប៉ើង​ហើយ​បើក ​កិន​ពីលើ​ទ្រូង​ពុះ​ចែកផ្លូវ​បណ្ដាល​ឱ្យ​បែកបាក់​អស់​៣​កង់​ទៀត។ ​រថយន្ដ​ ទាំង​ពីរ​គ្រឿង​បន្ទាប់​ពី​បង្ក​ហេតុ​រួច​​បើក​គេច​បាត់​ស្រមោល ។

ប្រភព​ដដែល​បន្ដ​ទៀត​ថា កន្លែង​កើតហេតុ​នោះ​ជា​កន្លែង​ ងងឹត​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ ក្រោយ​ពេល​បុក​ហើយ​គ្មាន​សមត្ថកិច្ច​ណា​ទៅ​ អើពើ​រើស​បំណែកថ្មដែល​ខូចខាត​នោះ​ទេ ទុកឱ្យ​នៅ​រាយ​ប៉ាយ​ពេញ​ផ្លូវ ដោយ​សារ​ ​តែ​ចាប់​រថយន្ដ​បង្ក​មិន​បាន៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]