ត្រៀមរីករាយបុណ្យចូលឆ្នាំខ្មែរនៅផ្ទះក៏បាន សម័យឌីជីថល គ្រាន់តែមាន OPPO Reno5 ក្នុងដៃ

//s9.kh1.co/6a/6a0f2e164393cea2029471abad7aa11dedc4ba57.jpg
បច្ចេកវិទ្យា

 ២៥-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៣ ឬ​​​​​​ ១៤ ដល់​ថ្ងៃ​ទី១៥ ឬ ​១៦ ​ខែ​មេសា​ គឺ​ជា​ពិធី​បុណ្យ​ប្រពៃណី​ខ្មែរ​យ៉ាង​សំខាន់​មួយ ​ដែលពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​តែងតែ​ប្រារព្ធ​តៗ​គ្នា​ តាំងពី​យូរលង់​ណាស់​មក​ហើយ។ រៀងរាល់​ឆ្នាំ ​នៅ​ពេល​ខែ​មេសា​ឈាន​ចូល​មកដល់​ នៅ​តាម​ទីប្រជុំជន វត្ត ឬរមនីយដ្ឋាន​ និង​តាម​ដង​ផ្លូវ​នានា​ក្នុង​ខេត្ត ឬរាជធានី​ គេ​មើល​ឃើញ​មាន​ការ​រៀបចំ​តម្កើង​ស្លាក «សួស្ដី​ឆ្នាំ​ថ្មី» ដើម្បីត្រៀមអបអរ។​

ភ្នំពេញ៖ ភ្លេចៗខ្លួន ពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរ ខិតជិតមកដល់ តើអ្នកបានត្រៀមខ្លួនឬនៅ? 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៣ ឬ​​​​​​ ១៤ ដល់​ថ្ងៃ​ទី១៥ ឬ ​១៦ ​ខែ​មេសា​ គឺ​ជា​ពិធី​បុណ្យ​ប្រពៃណី​ខ្មែរ​យ៉ាង​សំខាន់​មួយ ​ដែលពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​តែងតែ​ប្រារព្ធ​តៗ​គ្នា​ តាំងពី​យូរលង់​ណាស់​មក​ហើយ។ រៀងរាល់​ឆ្នាំ ​នៅ​ពេល​ខែ​មេសា​ឈាន​ចូល​មកដល់​ នៅ​តាម​ទីប្រជុំជន វត្ត ឬរមនីយដ្ឋាន​ និង​តាម​ដង​ផ្លូវ​នានា​ក្នុង​ខេត្ត ឬរាជធានី​ គេ​មើល​ឃើញ​មាន​ការ​រៀបចំ​តម្កើង​ស្លាក «សួស្ដី​ឆ្នាំ​ថ្មី» ដើម្បីត្រៀមអបអរ។​ 

ការរៀបចំតុបតែងទទួលឆ្នាំ​ថ្មី
ការរៀបចំតុបតែងទទួលឆ្នាំ​ថ្មី

ពិធី​បុណ្យ​ប្រពៃណីចូលឆ្នាំខ្មែរ  ​ត្រូវ​គេ​ប្រារព្ធក្រោយ​ពេល​ដែល​ប្រជា​កសិករ​ខ្មែរ អ្នកចំការ ​បាន​ប្រមូល​ទិន្នផល​​រួច ដើម្បី​ឲ្យ​ប្រជា​កសិករ កម្មករ សិស្សានុសិស្ស មន្ត្រី​រាជការ បុគ្គលិកក្រុមហ៊ុនឯកជន អង្គការ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ បាន​ឈប់​សម្រាក​ និង​ជួប​ជុំ​គ្នាតាមផ្ទះរៀងខ្លួន។ ក្នុងពិធីបុណ្យនេះ ភាគច្រើនប្រជាជនយើងតែងតែជួបជុំគ្រួសារ ញាតិសណ្តាន ឬទៅវត្ត ឬទៅស្រុកកំណើត ដោយការជូនកាដូ ជូនពរជ័យ អបអរ សួរសុខទុក្ខ លេងល្បែងប្រជាប្រិយ បោះអង្គុញ ចោលឈូង​ ទាញព្រាត់ រាំធុងបាស់ ថតរូបជុំគ្នាសម្តែងក្តីរីករាយនឹករលឹកទៅវិញទៅមក។ល។

OPPO Reno5
OPPO Reno5

ដោយឡែក អ្វីដែលគួរឱ្យកត់សម្គាល់ផងដែរថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះពិសេស ២០១៩ ឬ ២០២០ ឬឈានចូល ២០២១ ក្នុងសម័យឌីជីថល បច្ចេកវិទ្យាទំនើប គេសង្កេតមើលមានការប្រែប្រួល ដោយប្រជាពលរដ្ធបានប្រើប្រាស់ស្មាតហ្វូនជាការជួបជុំ ឬសួរសុខទុក្ខ តាម Online ជំនួសវិញ ក្នុងករណីរវល់មិនបានជួបជុំធំដុំ ទៅស្រុកកំណើត ឬទៅវត្តជុំគ្រួសារក៏ដោយ ក៏ប្រជាពលរដ្ធផ្ញើសារជូនពរ ថតរូប ឬវីដេអូខលជួបគ្នា ដើម្បីបង្ហាញពីក្តីនឹករលឹក សួរសុខទុក្ខ ផ្ញើជាកាដូ ជាទូរសព្ទ័ឬលុយកាក់ ជំនួសវិញ។ 

OPPO Reno5
OPPO Reno5

ចំណែកឯនៅតាមផ្ទះនីមួយៗ គេសង្កេតឃើញមាន ការរៀបចំផ្កា ធូប ទៀន ផ្លែឈើ ម្ហូបអាហារ សែនព្រេន រំលឹកគុណ និងឧទ្ទិសដល់កុងម៉ាញាតិផៅទាំង ៧ សន្តាន ដើម្បីត្រៀមស្វាគមន៌ទេវតាឆ្នាំថ្មី ពិសេសក្នុងសម័យបច្ចេកវិទ្យា និងសំភារៈនិយមយុគសម័យថ្មី គួបផ្សំនឹងទូរសព្ទទំនើបៗ ដូចជា OPPO Reno 5 ដែលអាចថតរូបស្អាតៗស្ទីលប្លែកៗ ការថតវីដេអូភ្លោះដំណាលគ្នា ដោយប្រើកាមេរ៉ាមុខនិងក្រោយ ដែលកំពុងពេញនិយម ពិសេសលើបណ្តាញ Tik Tok ឬ​​​ Facebook ជាវីដេអូឆ្លងឆ្លើយ ឌឺឌងគ្នា​ ជាហេតុធ្វើឱ្យជីវិតកាន់តែរីករាយ និងបង្កើតភាពរស់រវើកជាមួយគ្នា ដោយសារតែ Reno5 ជាជំនួយការពិសេសដែលបំពាក់បច្ចេកវិទ្យា និងមុខងារកាមេរ៉ាសំបូរបែប ពិសេសការថតរូបបែប AI Color Portrait និងថតវីដេអូភ្លោះដំណាលគ្នា ​(Dual View Video) ដែលបង្ហាញពីភាពរីករាយទ្វេដង រូបខ្លួនឯងផងនិងក្រុមគ្រួសារផង ដំណាលគ្នា ដែលវីដេអូចេញមកមើលទៅបែបសប្បាយនិងកំប្លែងផងដែរ។ 

OPPO Reno5
OPPO Reno5

អ្នកចូលចិត្តថតរូប ភាគច្រើនជ្រើសប្រើ OPPO ។ លោកអ្នកគួរយល់ដឹងអំពីគន្លឹះថតរូបបែប Portrait ដើម្បីថតរូបឱ្យមិត្តភក្តិ បងប្អូន ឪពុកម្តាយ អ៊ំ ពូមីង​ កូនក្មួយ បានស្រស់ស្អាត ដូចជាការជ្រើសរើស ពន្លឺ ទីតាំង ផ្ទៃខាងក្រោយ ប្លង់ ការប្រើអារម្មណ៍ ការចេះប្រើ Portrait Mode គួបផ្សំជាមួយនឹងលក្ខណៈពិសេស នៃបច្ចេកវិទ្យាសំបូរបែបនៃ OPPO Reno5 នោះអ្នកនឹងរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះជាមិនខាន។ 

គួររំលឹកផងដែរថា OPPO Reno5 មានចំណុចខ្លឹមៗដូចខាងក្រោមនេះ៖

- ចំណុចទី 1 បំពាក់ AI Camera 2.0៖ អ្នកអាចថតរូបស្អាតៗ ​និងវីដេអូប្លែកៗ ជាមួយក្រុមគ្រួសារគ្រប់ស្ថានភាព មិនថាយប់ មិនថាថ្ងៃ មិនថាក្នុងផ្ទះ ឬក្រៅផ្ទះ ឬទីងងឹត ជាមួយនឹងមុខងារសំបូរបែបដូចជា AI Mixed Portrait,AI Color Portrait, Night Flare Portrait, Dual View Video ដែលលោកអ្នកនឹងរីករាយក្នុងការចែករំលែក ឬបង្ហោះអួតគ្នាពេញបណ្តាញសង្គមហ្មង៎ និងផ្ញើជូនមនុស្សជាទីស្រឡាញ់​ ឬក្រុមគ្រួសារ ។​ បើនិយាយពីមុខងារ​ AI Color Portrait ដោយថតមនុស្សលេចធ្លោបានពីរនាក់​ ចំណែកផ្ទៃខាងក្រោយវិញប្រែក្លាយទៅជាសខ្មៅយ៉ាងឥតខ្ចោះ ។

តោះមកទស្សនារូបថតបែប​ AI Color Portrait ដ៏ទាក់ទាញពីជាតារាល្បីៗមួយចំនួន៖ 

រូបថតបែប​ AI Color Portrait
រូបថតបែប​ AI Color Portrait
រូបថតបែប​ AI Color Portrait
រូបថតបែប​ AI Color Portrait
រូបថតបែប​ AI Color Portrait
រូបថតបែប​ AI Color Portrait
រូបថតបែប​ AI Color Portrait
រូបថតបែប​ AI Color Portrait

- ចំណុចទី 2 បច្ចេកវិទ្យាសាកថ្មលឿន50W ៖ OPPO Reno5 បំពាក់ថាមពលថ្មក៏ធំ បច្ចេកវិទ្យាសាកថ្មក៏លឿន 50W ដែលអាចសាកថ្មតែ ៥ នាទី អាចមើលវីដេអូបាន ៣ ម៉ោង ដោយមិនបារម្ភឆាប់អស់ថ្ម ឬពិបាកស្ពាយ Power Bank តាមខ្លួន។

- ចំណុចទី 3 កាមេរ៉ាថតបានធំ​ ថតបានច្បាស់ទំហំ 64MP+44MP ៖ OPPO Reno5 បំពាក់នូវកាមេរ៉ាក្រោយ​៤គ្រាប់ (64MP+8MP+2MP+2MP) ដែលអាចថតបានច្បាស់ដិតកម្រិត 108MP (Extra HDR) ពោលគឺ ថតបានឃើញសរសៃអំបោះសំលៀកបំពាក់ និងផ្តិតបានធំៗឬព្រីនជាបដារបាន ជាមួយនឹងកាមេរ៉ាមុខទំហំយក្ស 44MP ដែលអាចថតស៊ែលហ្វីច្បាស់ដិត ឃើញច្បាស់រោមភ្នែក ប្រជ្រុយ ឬរោមចិញ្ចើមពិតៗ។

OPPO Reno5
OPPO Reno5

បើល្អម្លឹងៗ រង់ចាំអីទៀត ប្រសិនបើអ្នកមិនទាន់មាន OPPO RENO5​ ទេ គួរលៃលកឱ្យហើយទាន់មានប្រូម៉ូសិនខប់ៗ។ អតិថិជនអាចជាវ OPPO RENO5 ក្នុងតម្លៃ $369 RENO5 (5G) ក្នុងតម្លៃ $469 នៅតាមបណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេស ចាប់ពីថ្ងៃនេះរហូតដល់៣០ មិថុនា ២០២១ ជាមួយនឹងកាដូថែមភ្លាមៗយ៉ាងច្រើនសន្ធឹកសន្ធាប់។ 

ពិសេសលោកអ្នកនឹងទទួលបានរង្វាន់ទ្វេដងបន្ថែម​ ដោយគ្រាន់តែចូលរួមលេងហ្គេមកោសឈ្នះតាមអនឡាញ ដែលរង្វាន់រួមមានកាស OPPO Enco W11 , OPPO Enco Free ឧបករណ៍សាកថ្ម OPPO Powerbank និងតុក្កតាឌីហ្សាញបែបចូលឆ្នាំខ្មែរដ៏ស្រស់ស្អាត ដែលរង្វាន់សរុប 8,000 ដុល្លារ ដោយគ្រាន់តែធ្វើតាមជំហានងាយៗ ពោលគឺ​៖ 

១. បង្ហោះរូបថតរបស់អ្នកជាមួយទូរស័ព្ទ OPPO Reno5 

២. ចូលទៅកាន់ Link https://hi5.oppomobile.com.kh/161103025673832 បន្ទាប់ចុចលើពាក្យ «ចុចទីនេះដើម្បីឈ្នះរង្វាន់»

៣. បង្ហោះរូបរបស់អ្នកជាមួយកាន់ OPPO Reno5 និងបញ្ចូលលេខ IMEI ទូរស័ព្ទ OPPO RENO5 ឬ​ RENO5 (5G)

៤. អ្នកអាចកោសឆ្នោតដើម្បីឈ្នះរង្វាន់លើកទី១

៥. ចែករំលែករូបនោះទៅកាន់ហ្វេសប៊ុកផ្ទាល់ខ្លួនជា Public ដើម្បីអាចផ្សងសំណាងលើកទី២។ 

ឱកាសឈ្នះរង្វាន់ពី OPPO
ឱកាសឈ្នះរង្វាន់ពី OPPO

ព័ត៌មានលម្អិត សូមតាមដានទំព័រហ្វេសប៊ុកផ្លូវការ OPPO ទាំងអស់គ្នា។ បំណងល្អពី OPPO រាល់ការរីករាយ ឬការជួបជុំ ប្រជាពលរដ្ធគ្រប់រូបគួរប្រកាន់ភ្ជាប់នូវវិធានការណ៍យ៉ាងតឹងរឹង ដើម្បីរក្សាសុខសុវត្ថិភាពក្រុមគ្រួសារពោលគឺ ៣ កុំ ៣ ការពារ ៖ 

៣ ការពារ ៖ (១) ពាក់ម៉ាសឱ្យបានត្រឹមត្រូវជានិច្ចគ្រប់ពេល (២) លាងដៃ ឬបាញ់អាកុលឱ្យបានញឹកញាប់ ​(៣) គម្លាត​សុវត្ថិភាព​ឃ្លាតគ្នាយ៉ាងតិច 1.5 ម៉ែត្រ​ ។

៣ កុំ ៖ ​(១) កុំចូលទៅកន្លែងបិទជិត (២) កុំទៅកន្លែងមានមនុស្សច្រើន ​(៣) កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា ។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T