ផ្ទុះការចាប់អារម្មណ៍! ផ្ទាំងពពកធំ ហាក់ដូចជារលកយក្សស៊ូណាមិ ត្រូវបានគេមើលឃើញទូទាំងប្រទេសវែល

//s9.kh1.co/4e/4e405ac2b22782ed0a845f3903c020d230703e95.jpg
សង្គម

 ២៥-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពលរដ្ឋរស់នៅប្រទេសវែលបាននាំគ្នាងឿងឆ្ងល់ជាខ្លាំង ក្រោយប្រទះឃើញផ្ទាំងពពកដ៏ធំចម្លែក ហាក់ដូចជារលកយក្សស៊ូណាមិដែលកំពុងបក់បោកឆ្ពោះទៅកាន់ផ្ទះនានា នៅទូទាំងប្រទេសវែល។

វែល៖ នាពេលថ្មីៗនេះ ពលរដ្ឋរស់នៅប្រទេសវែលមានការងឿងឆ្ងល់ជាខ្លាំង ក្រោយប្រទះឃើញផ្ទាំងពពកដ៏ធំចម្លែក ហាក់ដូចជារលកយក្សស៊ូណាមិដែលកំពុងបក់បោកឆ្ពោះទៅកាន់ផ្ទះនានា នៅទូទាំងប្រទេសវែល។ ទិដ្ឋភាពដ៏ចម្លែកនេះ ត្រូវគេប្រទះឃើញមានកម្ពស់រាប់សិបម៉ែត្រពីដី ហើយអ្នកស្រុកបាននាំគ្នាថតបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម ដើម្បីរាយការណ៍អំពីបាតុភូតអាកាសធាតុនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ស្ដ្រីម្នាក់ឈ្មោះ Maria Taylor មកពីទីក្រុង Llandudno នៃប្រទេសវែល បានចាប់យកទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍នេះ ដែលកំពុងលាតសន្ធឹងពាសពេញផ្ទៃមេឃក្នុងតំបន់ឆ្នេរ West Shore ទៅបង្ហោះនៅលើហ្វេសប៊ុក ហើយអមនឹងសំណេរថា៖

កូនប្រុសរបស់ខ្ញុំបានចង្អុលបង្ហាញពីពពកដ៏វែងចម្លែកនេះ នៅឆ្នេរ West Shore នាពេលរសៀល។ ខ្ញុំរន្ធត់ណាស់ ហើយភ្លាមៗនោះខ្ញុំបានបើកឡានទៅផ្ដិតយកទិដ្ឋភាពដ៏អស្ចារ្យនេះតែម្ដង។

នាង Maria Taylor 

យ៉ាងណាមិញ ជុំវិញរូបភាពពពកនេះដែរ បានធ្វើឲ្យមហាជនអ្នកនិយមលេងហ្វេសប៊ុក ធ្វើការ បញ្ចេញមតិរៀងៗខ្លួន ដោយមនុស្សម្នាក់បានសរសេរថា «វាមើលទៅដូចជារលកយក្ស វាពិតជាចម្លែក និងប្លែកណាស់»។ ខណៈអ្នកផ្សេងទៀតបន្ថែមថា «ខ្ញុំអាចមើលឃើញវាពីទីក្រុង Rhyl មក ខ្ញុំមិនដែលឃើញអ្វីបែបនេះពីមុនទេ»។

គួរឲ្យដឹងថា អ្វីដែលគេបានប្រទះឃើញនេះ ត្រូវបានគេស្គាល់ថាបាតុភូតពពក Arcus ជាពពកដែលមានកម្រិតទាប វែង ហើយស្ដើង ដែលវាអាចបង្កឲ្យមានខ្យល់បក់ខ្លាំង ឬភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយបាតុភូតផ្គរលាន់ ផ្លេកបន្ទោរ និងរន្ទះជាដើម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពពពកចម្លែក
ទិដ្ឋភាពពពកចម្លែក
ទិដ្ឋភាពពពកចម្លែក
ទិដ្ឋភាពពពកចម្លែក
ទិដ្ឋភាពពពកចម្លែក
ទិដ្ឋភាពពពកចម្លែក
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T