២ ចំណុច​របស់​មនុស្ស​ស្រី ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ប្តូរ​​ចរិត​​ពីផ្អែម​ល្ហែម​ទៅ​សោះ​អង្គើយ

//s9.kh1.co/70/70f76210f3439f2673e2c9dd4bc0253d6db25cbf.jpg
ប្រលោមលោក & អប់រំ

 ២៤-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

២ ចំណុចបង្ហាញថា មិនមែនបុរសមានអ្នកថ្មីនោះទេ តែមកពីស្ត្រីទេដែលធ្វើឲ្យគេបែបនោះ

តាមពិតទៅមនុស្សប្រុសជាសន្តានមនុស្សមួយប្រភេទដែលរឹងមាំ ពូកែខាងអត់ធ្មត់ និងតែងជម្នះរាល់ឧបសគ្គទាំងក្នុងជីវិត គ្រួសារ និងការងារផងដែរ។ ដោយឡែកក្នុងរឿងស្នេហាវិញ បុរសៗអាចនឹងប្រែប្រួលដោយមិនដឹងខ្លួន តែងកុំបន្ទោសគេតែម្ខាងអី ពីព្រោះថាដៃម្ខាងទះមិនឮសម្លេងនោះទេ។ ដូចនេះទៅមើលមូលហេតុ ២ ខាងក្រោម ដែលបណ្តាលឲ្យបុរសប្រែជាសោះកក្រោះ៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណុចទី១: មនុស្សស្រីចាប់ផ្តើមចង់ “រក្សាគេទុកជាកម្មសិទ្ធ”

មនុស្សស្រីចាប់ផ្តើមចង់ “រក្សាគេទុកជាកម្មសិទ្ធ”
មនុស្សស្រីចាប់ផ្តើមចង់ “រក្សាគេទុកជាកម្មសិទ្ធ”

និយាយទៅ អ្នកណាក៏ត្រូវការសេរីភាព និងភាពឯករាជ្យសម្រាប់ខ្លួនឯងដែរ ដូចនេះចំពោះគេស្នេហ៍គួរតែផ្តល់សិទ្ធិឲ្យគ្នាឲ្យបានត្រឹមត្រូវ មិនត្រូវតាមតែចិត្តខ្លួនឯងទេ ដឹងនៅ? ដូចនេះស្រ្តីត្រូវសង្កេតមើលសកម្មភាពខ្លួនឯងជាប្រចាំ កុំឱ្យវាហួសហេតុពេកណា។  

ចំណុចទី២: រករឿងឈ្លោះ និងប្រចណ្ឌច្រើន 

រូបតំណាង
រូបតំណាង

ឱ្យតែស្រលាញ់ហើយទោះព្យាយាមឃាត់ចិត្តយ៉ាងណាក៏ដោយក៏នៅតែមាន ការប្រចណ្ឌកើតមានដដែលហ្នឹង តែវាទាស់តែតិចឬច្រើនប៉ុណ្ណោះ។ មិនថាមនុស្សស្រី ឬ ប្រុសទេពួកគេអាចកើតមាននូវចិត្តប្រចណ្ឌរៀងៗខ្លួនមិនខាន តែថាសម្រាប់មនុស្សដែលមានចរិតរឹងមាំ គេមិននិយាយអីច្រើនទេ ហើយនៅតែធ្វើធម្មតា និងគូស្នេហ៍គេ តែសកម្មភាពដែលគេបង្ហាញចេញមកប្រែជាសោះកក្រោះ និងព្រងើយហើយពីព្រោះគេ យល់ថាហត់ចិត្ត។ 

ដូចនេះ ដើម្បីឲ្យសម័្ពន្ធភាពស្នេហាមួយដែលខិតខំកសាងនេះមានភាពស្រស់ស្អាតនោះ គូស្នេហ៍ត្រូវចេះតស៊ូ និងអត់ធ្មត់ មិនយកអារម្មណ៍ឲ្យដឹកមុខទើបប្រសើរ ពីព្រោះមនុស្សដែលយកអារម្មណ៍មកធ្វើការតែងតែបន្សល់ទុកនូវភាពឈឺចាប់៕

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T