ច្បាស់ការណ៍! នាយក្រឹម ទម្លាយពីដំណើរដើមទង មុននឹងម្តាយ ស្រីពីន ទទួលមរណភាព ដោយសារកូវីដ១៩

//s9.kh1.co/b4/b43ae5a002c8b4fe45dc21348d4d84d33107ebe1.png
តារា & កម្សាន្ដ

 ២៣-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នាយក្រឹម ប្រាប់ពីមូលហេតុដែលស្រីពីន និងអ្នកម្តាយ ជួបនិងបញ្ហាយ៉ាងដូច្នេះ មុននិងទទួលបានដំណឹងថា ម្តាយបានស្លាប់បាត់បង់ជីវិតដោយសារកូវីដ១៩

ភ្នំពេញ: លោក អ៊ូ ប៉ុណ្ណារ៉ាត់ ឬនាយ ក្រឹម ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តបានស្គាល់ថា លោកជាតារាកំប្លែងដ៏ល្បីមួយរូបផងដែរនោះ កាលពីពេលថ្មីៗក្រោយមរណភាពរបស់ម្តាយ អ្នកនាង ស្រីពីន ដែលជាសមាជិកក្រុមកំប្លែងរួមគ្នាជាមួយលោក បានស្លាប់ដោយសារតែជំងឺកូវីដ១៩ រួចមកកាលពីប៉ុន្មានម៉ោងមុននេះ យោងតាមគណនីហ្វេសប៊ុករបស់លោក បានទម្លាយប្រាប់ពីដំណើរដើមទង និងព័ត៌មានលម្អិតពីម្តាយអ្នកនាង ស្រីពីនយ៉ាងដូច្នេះថា:

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាយក្រឹម
នាយក្រឹម

ខ្ញុំបាទនាយក្រឹម សូមជំរាបនឹងជូនដំណឹងដល់បងប្អូនកូនក្មួយទាំងអស់ ដែលតែងតែនិយមលេងFacebook ទាំងអស់ជាទីគោរព ឲ្យបានជ្រាបជាពត៍មានលម្អិត៖ ក្នុងកម្មវិធីសំណេីចចុងសប្ដាហ៍ ដែលខ្ញុំបាទទទួល និពន្ធ នឹងដឹកនាំថតនោះ គឺខ្ញុំបាទបានហៅតារាកំប្លែងមួយចំនួន ក្នុងនោះក៏មានស្រីពីន និងម្ដាយស្រីពីនដែរ ចេញថត ថ្ងែទី៤/៣/២០២១ សម្រាប់ចាក់ផ្សាយថ្ងែអាទិត្យទី៧/៣/២០២១ ។ លុះដល់ថ្ងែទី៦/៣/២០២១ ស្រីពីនបានទទួលថតMVអោយផលិតកម្មហង្សមាស ជាមួយ ក្មួយស្រី សួស វីហ្សា ពេលនោះស្រីពីនមកពីថតវិញ ស្រីពីនបានប្រាប់ក្នុងគ្រុប LiNE សំណេីចចុងសប្ដាហ៍ ថាមកពីថតវិញ មានបញ្ហាក្ដៅខ្លួន ហេីយក្អក និងផ្ដាស់សាយផង។ ពួកខ្ញុំក៏បានឆាតប្រាប់ថា អោយញុំថ្នាំ ហេីយហាមកុំចេញក្រៅផ្ទះផងដែរ។ ការពារក្រែងលមានបញ្ហាអ្វីកេីតឡេីង ពេលនោះស្រីពីនក៏ធ្វេីតាមក្រុមការងារខ្ញុំផងដែរ។

ប្រភពហ្វេស ប៊ុកលោក អ៊ូ ប៉ុណ្ណារ៉ាត់ 

លោកក៏បានបន្តបកស្រាយបន្ថែមដោយបញ្ជាក់ប្រាប់យ៉ាងលម្អិតយ៉ាងដូច្នេះថា:

ម្តាយស្រីពីន
ម្តាយស្រីពីន

 រហូតដល់ថ្ងែទី៨/៩/១០ខែ៣/២០២១ មានក្រុមតារាហង្សមាសផ្ទុះជំម្ងឺ កូវីដ១៩ មកភ្លាម ពេលនោះក្មួយស្រី សួស វីហ្សាបានធ្វេីតេស្ត ថ្ងែ៩/៣/២០២១ អវិជ្ជមាន ថ្ងែ១៧/៣/២០២១ អវិជ្ជមាន ដល់ថ្ងែទី២២/៣/២០២១ ក្មួយសួស វិហ្សាមាន (វិជ្ជមានកូវីដ១៩តែម្ដង) រយះពេលនោះដែរ ស្រីពីន បានឆាតក្នុងគ្រុប ថាម្ដាយនាងបានឈឺ នាងក៏បានយកម្ដាយមកពេទ្យឯកជនសម្រាកមួយរយៈខ្លី រួចហេីយខ្ញុំបាទបានប្រាប់អោយបញ្ចូនទៅពេទ្យរុស្សុីថ្ងែទី២០/៣/២០២១តែម្ដង ។រយះពេល4ថ្ងែប៉ុណ្ណាះ ម្ដាយស្រីពីនបានស្លាប់នៅថ្ងែ២៣/៣/២០២១ឥឡូវស្រីពីននៅរង់ចាំ សំណាក ពីលោកពេទ្យផ្ដល់ដំណឹង ពេលនេះស្រីពីននៅពេទ្យរុស្សុីនៅឡេីយ។ រយះពេល២០ថ្ងែហេីយ ខ្ញុំបាទនឹងក្រុមកំប្លែងខ្ញុំបាទមិនបានជួបមុខស្រីពីន នឹងម្ដាយស្រីពីន ក្នុងរយៈពេល២០ថ្ងៃនេះមកក្រុមកាងាររបស់ខ្ញុំបាទ គ្មានអ្វី ប្រែប្រួលទេ សុខាភាពធម្មតា។

  ប្រភពហ្វេស ប៊ុកលោក អ៊ូ ប៉ុណ្ណារ៉ាត់

សូមបញ្ជាក់ផងដែរថា ក្រោយមរណភាពរបស់ម្តាយ បច្ចុប្បន្នតារាកំប្លែង អ្នកនាង ស្រីពីន កំពុងធ្វើចត្តាឡឺស័ក ដោយដាក់ឲ្យនៅដាច់ដោយឡែកមួយរយ: ខណ:ដែលលទ្ធផលតេស្តកូវីដនៅមិនទាន់ចេញនៅឡើយ៕

ស្រីពីន និងអ្នកម្តាយ
ស្រីពីន និងអ្នកម្តាយ
ស្រីពីន និងនាយក្រឹម
ស្រីពីន និងនាយក្រឹម
ស្រីពីន និងអ្នកម្តាយ
ស្រីពីន និងអ្នកម្តាយ
ស្រីពីន និងអ្នកម្តាយ
ស្រីពីន និងអ្នកម្តាយ
នាយក្រឹម
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T