ប្លែកពីខ្មែរបន្តិច! សារ៉ាយ សក្ខណា បង្ហាញពីដំណើរការ ចាក់វ៉ាក់សាំងស្រុកគេ (មានវីដេអូ)

//s9.kh1.co/82/823c78711a489167f70698986fcc80a143ed638a.jpg
តារា & កម្សាន្ដ

 ១៧-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាសម្តែង សារ៉ាយ សក្ខណា បង្ហាញពីដំណើរការនៃការចាក់វ៉ាក់សាំងនៅលើទឹកដី នៃសហរដ្ឋអាមេរិក រាងប្លែក ពីការចាក់ស្រុកយើង

សហរដ្ឋអាមេរិក ៖ ទន្ទឹមនឹង ការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩នេះ មិនត្រឹមមានតែកម្ពុជាតែមួយទេ ដែលកំពុងតែដំណើរការ ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ ទៅកាន់ប្រជាជននោះទេ តែក៏នៅមានបណ្តាប្រទេសជាច្រើនទៀត ព្រោះជំងឺនេះ បានវាយលុកស្ទើរគ្រប់ទីកន្លែង គ្រប់ប្រទេសទាំងអស់លើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ដោយសារតែមានអ្នកគាំទ្រជាច្រើន ផ្ទុះចម្អល់ពី របៀបនៃការចាក់វ៉ាក់សាំង នៅក្រៅប្រទេសនោះ ទើបថ្មីៗនេះ តារាសម្តែង សារ៉ាយ សក្ខណា បានសម្រេចចេញវីដេអូ បង្ហាញយ៉ាងលម្អិតនៃ ការចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិកនេះ។

គួរបន្ថែមថា តាមរយៈវីដេអូ របស់តារាសម្តែងរូបនេះ បានបញ្ជាក់ថា ទីតាំងនៃការចាក់នេះគឺ នៅក្រៅមន្ទីរពេទ្យ ពោលគឺនៅឯព្រលានយន្តហោះ ដើម្បីធានាសុវត្ថិភាពដល់យើង ហើយមុនការចាក់នោះ យើងត្រូវឆ្លងការសួរនាំ ២ដំណាក់កាល ដែលដំណាក់កាលទី១ គេនឹងសួរនាំយើងរក ការបញ្ជាក់ពីការណាត់មកចាក់ ហើយដំណាក់កាលទី២ គេនឹងសួរនាំយើងពី បញ្ហាសុខភាព ថាតើយើងធ្លាប់មានប្រតិកម្មអីខ្លះ ហើយកំពុងពពោះដែរឫទេ? ជាមួយគ្នានេះ បន្ទាប់ពីចាក់ហើយ គេតម្រូវឲ្យអ្នកចាក់សម្រាកនៅទីនោះ ១៥នាទី ដើម្បីពិនិត្យថា មានបញ្ហាអ្វីកើតឡើយដែរទេ។ យ៉ាងណាមិញ ដំណើរការនៃ ការចាក់វ៉ាក់សាំងនៅស្រុកគេ និងស្រុកខ្មែរ មិនមានចំណុចខុសគ្នាឆ្ងាយខ្លាំងប៉ុន្មានទេ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលវីដេអូខាងក្រោម ៖ 

  តារាសម្តែង សារ៉ាយ សក្ខណា
  តារាសម្តែង សារ៉ាយ សក្ខណា
  តារាសម្តែង សារ៉ាយ សក្ខណា
  តារាសម្តែង សារ៉ាយ សក្ខណា
  តារាសម្តែង សារ៉ាយ សក្ខណា
  តារាសម្តែង សារ៉ាយ សក្ខណា
  តារាសម្តែង សារ៉ាយ សក្ខណា
  តារាសម្តែង សារ៉ាយ សក្ខណា
  តារាសម្តែង សារ៉ាយ សក្ខណា និងស្វាមី
  តារាសម្តែង សារ៉ាយ សក្ខណា និងស្វាមី
  តារាសម្តែង សារ៉ាយ សក្ខណានិងគ្រួសារ
  តារាសម្តែង សារ៉ាយ សក្ខណានិងគ្រួសារ
  តារាសម្តែង សារ៉ាយ សក្ខណានិងគ្រួសារ
  តារាសម្តែង សារ៉ាយ សក្ខណានិងគ្រួសារ
រូបភាព
រូបភាព
រូបភាព
រូបភាព
សារ៉ាយ សក្ខណា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T