អ៊ីស្រាអែល​រកឃើញថា បើចាក់វ៉ាក់សាំងការពារ​កូវីដ​១៩​ លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ នោះទារកកើតមកក៏មាន​ប្រព័ន្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​ដែរ​

//s9.kh1.co/79/7932ce723284ac6cf5dfba8d39b767684eb3f3f1.jpg
សង្គម

 ១៧-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ការចាក់វ៉ាក់សាំង​ការពារ​​កូវីដ​១៩ ទៅ​លើ​ស្ដ្រី​មាន​ផ្ទៃ​ពោះ អាច​ការពារ​ទាំង​ម្ដាយ និង​កូន

បរទេស៖ យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់អ៊ីស្រាអែលបានបង្ហាញថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ​១៩ ទៅលើស្ដ្រីដែលកំពុងតែពរពោះ មានប្រសិទ្ធភាព អាចការពារអាយុជីវិតទាំងម្ដាយ និងកូនពីការយាយីរបស់ជំងឺ​ដ៏​កំណាចមួយនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាក់ទិននឹងការអះអាងនេះ អ្នកជំនាញនៅប្រទេសអ៊ីស្រាអែលបានបញ្ជាក់ថា ពួកគេបាន​ចាប់ផ្ដើមធ្វើការ​សិក្សា​ស្រាវជ្រាវ​នូវបញ្ហាទាំងឡាយ ដែលពាក់ព័ន្ធជាមួយនឹងការវ៉ាក់សាំងប្រឆាំងនឹងជំងឺមួយនេះតាំងពីខែកុម្ភៈមកម្ល៉េះ។ ដោយនៅក្នុងនោះ ពួកអ្នកសិក្សាស្រាវជ្រាវទាំងនោះ បានធ្វើការអង្កេតមើលទៅលើស្រ្ដីមានផ្ទៃពោះចំនួន ២០ នាក់ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីត១៩។ បន្ទាប់មក ពួកគេបានរកឃើញថា កូនដែលទើបកើតនោះក៏មាន​ប្រព័ន្ធ​ប្រឆាំង​នឹងជំងឺកូវីដ១៩ នេះពីកំណើតផងដែរ។ 

នៅក្នុងនោះ មានអ្នកស្រាវជ្រាវម្នាក់ បាននិយាយថា ពួកគេនឹងធ្វើការតាមដានបន្ដទៅលើទារក ដែលទើបតែនឹងកើត​នោះ ថាតើពួកគេអាចមានប្រព័ន្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានដល់ពេលណា។ 

គួររំលឹកផងដែរ កាលពីខែកុម្ភៈ អ៊ីស្រាអែលបានសម្រេចនូវជោគជ័យ​​នៅក្នុង​យុទ្ធនាការ​នៃ​ការ​ចាក់វ៉ាក់សាំង​ទៅលើ​ប្រជាជន​របស់ខ្លួនផងដែរ៕ 

https://s9.kh1.co/__image/w=650,h=434,q=100/00/00ff9dab84933c886d2fdf675f85069713edd600.jpg
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T