បរទេស៖ យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់អ៊ីស្រាអែលបានបង្ហាញថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅលើស្ដ្រីដែលកំពុងតែពរពោះ មានប្រសិទ្ធភាព អាចការពារអាយុជីវិតទាំងម្ដាយ និងកូនពីការយាយីរបស់ជំងឺដ៏កំណាចមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទាក់ទិននឹងការអះអាងនេះ អ្នកជំនាញនៅប្រទេសអ៊ីស្រាអែលបានបញ្ជាក់ថា ពួកគេបានចាប់ផ្ដើមធ្វើការសិក្សាស្រាវជ្រាវនូវបញ្ហាទាំងឡាយ ដែលពាក់ព័ន្ធជាមួយនឹងការវ៉ាក់សាំងប្រឆាំងនឹងជំងឺមួយនេះតាំងពីខែកុម្ភៈមកម្ល៉េះ។ ដោយនៅក្នុងនោះ ពួកអ្នកសិក្សាស្រាវជ្រាវទាំងនោះ បានធ្វើការអង្កេតមើលទៅលើស្រ្ដីមានផ្ទៃពោះចំនួន ២០ នាក់ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីត១៩។ បន្ទាប់មក ពួកគេបានរកឃើញថា កូនដែលទើបកើតនោះក៏មានប្រព័ន្ធប្រឆាំងនឹងជំងឺកូវីដ១៩ នេះពីកំណើតផងដែរ។
នៅក្នុងនោះ មានអ្នកស្រាវជ្រាវម្នាក់ បាននិយាយថា ពួកគេនឹងធ្វើការតាមដានបន្ដទៅលើទារក ដែលទើបតែនឹងកើតនោះ ថាតើពួកគេអាចមានប្រព័ន្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានដល់ពេលណា។
គួររំលឹកផងដែរ កាលពីខែកុម្ភៈ អ៊ីស្រាអែលបានសម្រេចនូវជោគជ័យនៅក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងទៅលើប្រជាជនរបស់ខ្លួនផងដែរ៕