ចូលឆ្នាំជិតមកដល់! តើគួរទិញសម្ភារៈអ្វី ដើម្បីបង្កើនភាពរីករាយ និងរក្សាអនុស្សាវរីយ៍ល្អៗជាមួយក្រុមគ្រួសារ?

//s9.kh1.co/f2/f22862204228a345b99eb4f2195a02fdab037119.jpg
បច្ចេកវិទ្យា

 ១៦-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាពិធីបុណ្យមួយដែលមានអាយុកាលតាំងពីបុរាណយូរយាណាស់មកហើយ។

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាពិធីបុណ្យមួយដែលមានអាយុកាលតាំងពីបុរាណយូរយាណាស់មកហើយ និងជាពិធីដ៏សំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជា។ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ គឺមានរយៈពេលចំនួន ៣  ថ្ងៃ ដែលថ្ងៃទី១ ហៅថា «ថ្ងៃមហាសង្ក្រាន្ត» ថ្ងៃទី២ ហៅថា «ថ្ងៃវារៈវ័នបត» និងថ្ងៃទី៣ ហៅថា «វារៈឡើងស័ក»។ ជាទូទៅពិធីចូលឆ្នាំថ្មីចាប់ផ្តើមប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១៣  ឬ ១៤ រហូតដល់ថ្ងៃទី ១៥ ឬ ១៦ ខែមេសា ដែលដូនតាខ្មែរយើងបានសម្រេចថាខែនេះ គឺជាខែល្អដែលបងប្អូនប្រជាកសិករទាំងឡាយបានប្រមូលផលស្រូវ បន្លែ និងផ្លែឈើរួចរាល់ និងមានពេលវេលាសម្រាកគ្រប់គ្រាន់មុនពេលរដូវវស្សាមកដល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកសម្រាប់សង្ក្រាន្តឆ្នាំនេះ​នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃពុធ ទី៣ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ដែលត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៤ និង ០០ នាទីព្រឹក។ ដោយទេពធីតាដែលនឹងយាងចុះមកបន្តវេនមានព្រះនាម ទេវតាព្រះនាមមណ្ឌាទេវី ដែលជាបុត្រីទី៤ នៃកបិលមហាព្រហ្ម តំណាងឲ្យថ្ងៃពុធ  គ្រងឈុតអម្ពរពណ៌អន (ខៀវព្រលែត ឬផ្ទៃមេឃស្រាល) មានលម្អព្រះកាណ៌ (ត្រចៀក) ដោយសៀតផ្កាចម្ប៉ា សោយទឹកដោះថ្លា (សប្បិ) ជាអាហារ ជិះពាហនៈគទ្រភ (សត្វលា) ជាយាន្តជំនះ និងមានអាវុធស្តាំម្ជុល ឆ្វេងឈើច្រត់។

ជាទូទៅរាល់ពិធីបុណ្យផ្សេងៗ ពិសេសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឃើញថាប្រជាជនកម្ពុជាយើងតែងតែទិញនូវសម្ភារៈ ឬឧបករណ៌មួយចំនួនទុកសម្រាប់ត្រៀមពេលដំណើរកម្សាន្តក្នុងឆ្នាំថ្មី ដែលនឹងឈានខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ពិសេសដើម្បីបង្កើតបរិយាកាសឲ្យកាន់តែសប្បាយរីករាយ និងបង្កើននូវភាពជិតស្និទ្ធិជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ផងដែរ។

តោះ! ចង់ដឹងអត់ តើប្រជាជនកម្ពុជាចូលចិត្តទិញសម្ភារៈបច្ចេកវិទ្យាទំនើបៗអ្វីខ្លះ មុននឹងពិធីបុណ្យចូលឆ្នាំខ្មែរឈានចូលមកដល់?

តើអ្វីដែលអ្នកនឹងទិញនៅថ្ងៃចូលឆ្នាំថ្មី
តើអ្វីដែលអ្នកនឹងទិញនៅថ្ងៃចូលឆ្នាំថ្មី

1. Nintendo Switch : ជាឧបករណ៍ដៃលេងហ្គេម ដើម្បីកាត់បន្ធូរអារម្មណ៍ធុញទ្រាន់ ខណៈពេលកំពុងធ្វើដំណើរ ឬពេលអផ្សុកនៅផ្ទះ។

Nintendo Switch
Nintendo Switch

2. Power Bank និងខ្សែសាក USB : ពេលដើរលេងម្តងៗបារម្ភខ្លាចតែទូរស័ព្ទរលត់ថ្ម ដូច្នេះបើមានឧបករណ៍បញ្ចូលថ្មទូរស័ព្ទកុំឲ្យរលត់ ឬអស់ថ្មដែលអាចសាកបានទូរស័ព្ទគ្រប់ប្រភេទដូចជា IOS, Type B, Type C ដឹងតែល្អហ្មង៎។ 

Power Bank និងខ្សែសាក USB 
Power Bank និងខ្សែសាក USB 

3. Go Pro : ជាឧបករណ៍ថតរូប និងវីដេអូទំនើបពេញនិយមខ្លាំង ដែលវាមានទំហំតូច និងអាចបត់បែនបានច្រើនសណ្ឋានច្រើនប្លង់។ ពិសេសងាយស្រួលថតពេលកំពុងធ្វើដំណើរ ហែលទឹក ឡើងភ្នំជាដើម។  

Go Pro
Go Pro

4. ដ្រូន (Drone) : ជាឧបករណ៍សម្រាប់បង្ហោះលើលំហ ឬទីខ្ពស់ៗ ដើម្បីផ្តិតយកទេសភាពពិតៗពីខាងលើចុះមកក្រោមដូចជា ការថតពីលើភ្នំ ថតពីកំពូលប្រាសាទ និងតាមរមណីយដ្ឋាននានាបានយ៉ាងត្រជាក់ភ្នែក។

ដ្រូន (Drone)
ដ្រូន (Drone)

5. ម៉ាស៊ីនថតរូប (Camera DSLR) : មនុស្សសម័យឥឡូវចូលចិត្តថតរូប ថតវីដេអូខ្លី ឬថត Vlog ផ្សេងៗរាល់ពេលមានដំណើរកម្សាន្តម្តងៗ ប៉ុន្តែគ្រាន់តែហត់បន្តិចក្នុងការស្ពាយកាមេរ៉ា ព្រោះវាមានទម្ងន់ធ្ងន់ និងទំហំធំបន្តិច។  

ម៉ាស៊ីនថតរូប (Camera DSLR)
ម៉ាស៊ីនថតរូប (Camera DSLR)

6. បាស ឬ Speaker : ជារៀងរាល់ឆ្នាំរយៈពេល ៣ ថ្ងៃពេញឃើញថាសឹងតែគ្រប់ផ្ទះ គ្រប់ភូមិស្រុក គឺដាច់ខាតមិនដែលភ្លេចដាក់បាសបើកសម្លេងឮៗ រាំច្រៀងកម្សាន្តសប្បាយជុំគ្នាឡើយ។

បាស ឬ Speaker 
បាស ឬ Speaker 

7. នាឡិកា​វៃឆ្លាត (Smart Watch) : រវាងនាឡិកាធម្មតា និងនាឡិកាវៃឆ្លាតគឺសុទ្ធតែអាចមើលពេលវេលា និងថ្ងៃខែជាក់លាក់បាន គ្រាន់តែនាឡិកាវៃឆ្លាត បំពាក់បច្ចេកវិទ្យាទំនើបមានសមត្ថភាពអាចតាមដានសុខភាពរបស់អ្នកប្រើប្រាស់ផងដែរ។ 

នាឡិកា​វៃឆ្លាត (Smart Watch) 
នាឡិកា​វៃឆ្លាត (Smart Watch) 

8. OPPO RENO5: ជាស្មាតហ្វូនបច្ចេកវិទ្យាទំនើបស៊េរីចុងក្រោយ និងទាន់សម័យកាលសម្រាប់ផ្តិតយករូបភាពកម្រងអនុស្សាវរីយ៍ល្អៗស្អាតៗជាមួយក្រុមគ្រួសារគ្រប់ទីកន្លែង គ្រប់ស្ថានភាព និងគ្រប់វេលាមិនថាថតពេល ឬពេលយប់។ ជាមួយគ្នានេះ OPPO RENO5 ក៏បានបំពាក់មុខងារថ្មីពេញនិយមជាច្រើនដូចជា​ មុខងារ Dual View Video ដែលអាចថតវីដេអូតំណាលគ្នា 2 ក្នុងពេលមួយ។មុខងារ Night Flare Portrait ធ្វើឲ្យរូបថតនៅពេលយប់របស់លោកអ្នកកាន់តែលេចធ្លោជាមួយភ្លើងពន្លឺតូចៗនៅពីក្រោយ។ ដូច្នេះកាន់តែលេចធ្លោបើមាន OPPO RENO5 កាន់ក្នុងដៃបង្ហាញភាពលេចធ្លោ ពិសេសអាចថតរូប ថតវីដេអូជាមួយមុខងារថ្មីៗប្លែកៗជាច្រើនទៀត ដើម្បីចែករំលែកឬបង្ហោះអួតគ្នាពេញបណ្តាញសង្គមហ្មង៎។ 

  ស្មាតហ្វូន OPPO RENO5
  ស្មាតហ្វូន OPPO RENO5

ដូច្នេះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរបងប្អូនមានគម្រោងអញ្ជើញទៅណាដែរ? ហើយបានត្រៀមទិញសម្ភារៈអ្វីខ្លះហើយឬនៅ? បើអត់ទាន់ត្រៀមទេ តោះនៅចាំអ្វីទៀត? គិតគូសារ៉េជាវស្មាតហ្វូន OPPO RENO5 ម្នាក់មួយគ្រឿងៗទុកកាន់បង្ហាញភាពឡូយឆាយ ព្រមទាំងថតរូបស្អាតៗខ្យូតៗជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ ដើម្បីបង្កើនភាពជិតស្និទ្ធិ និងបង្កើនភាពរីករាយក្នុងថ្ងៃចូលឆ្នាំខ្មែរជាមួយ OPPO RENO5 ទាំងអស់គ្នា៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T