វី​ ឌីណែត ធ្លាប់តែធ្វើអ្វីៗបានគ្រប់យ៉ាង តែពេលនេះ បានត្រឹមអង្គុយមើល បងស្រីយកសម្ភារៈ មកឲ្យពីចម្ងាយហើយ រៀបរាប់បែបនេះថា....

//s9.kh1.co/a8/a8884553744dd2ddbc8f59056a298b3978e3d0c8.jpg
តារា & កម្សាន្ដ

 ១៥-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀង កញ្ញា វី ឌីណែត បន្ទាប់ពីបានសម្រាកព្យាបាលនៅអតីតសណ្ឋាគារបានប៉ុន្មានថ្ងៃស្រាប់តែបានបង្ហាញអារម្មណ៍បែបនេះ។

ភ្នំពេញ៖ ជាការពិតណាស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានជ្រាបច្បាស់ហើយ ពីជំងឺកូវីដ១៩ ដែលកំពុងរីករាតត្បាតនៅក្នុងប្រទេសកម្ពុជាឥតស្រាកស្រាន្ត ក្នុងនៅផងដែរក៏មាន តារាល្បីៗក្នុងរង្វង់សិល្បៈជាច្រើនរូបបានឆ្លងនូវជំងឺដ៏កាចសាហាវមួយនេះរួមមាន លោក ណុប បាយ៉ារិទ្ធ កញ្ញា វី​ ឌីណែត អ្នកនាង សុគន្ធ និសា អ្នកនាង​ កែវចាន់​ និមល និងតារាល្បីៗផ្សេងៗមួយចំនួនទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីម្សិលនេះគេសង្កេតឃើញ កញ្ញា ​ វី ឌីណែត ដែលអ្នកទាំងអស់គ្នាបានដឹងមកហើយថាកញ្ញា បានឆ្លងមេរោគកូវីដ១៩កាលពីពេលថ្មីៗកន្លងទៅនេះ ដោយបានសម្រាកព្យាបាលនៅអតីតសណ្ឋាគារ The Great Duke  បានប៉ុន្មានថ្ងៃមកនេះ។ នាងបានសង្ហោះសារមួយពោរពេញទៅភាព ឯកានិងសោះកក្រោះជាខ្លាំង ដោយបង្ហាញអារម្មណ៍ថានាងនឹកផ្ទះ នឹកបងប្អូន និង ហ្វេន នឹកគ្រប់យ៉ាងដែលនាងតែងតែធ្វើរាល់ថ្ងៃ ហើយនាងក៏បាននិយាយបែបដូច្នេះទៀតថា៖

នៅថ្ងៃនេះខាងបងបងក្រុមគ្រូពេទ្យជំនាញបានមកយកសំណាករបស់នាងខ្ញុំជាលេីកទីពីរហេីយនាងខ្ញុំសង្ឃឹមថាគ្រប់យ៉ាងនឹងប្រសេីរឡេីង គ្រាន់តែមានអារម្មណ៍ថានៅពេលនេះគឺនឹកផ្ទះនឹកបងប្អូននឹកfans នឹកគ្រប់យ៉ាងដែលតែងតែធ្វេីរាល់ថ្ងៃ ដឹងអត់ថាក្នុងរូបខ្ញុំកំពុងធ្វេីអ្វី? គឺកំពុងអង្គុយមេីលបងស្រីដែលបានយកសំភារះប្រេីប្រាស់នឹងអាហារបន្តិចបន្តួចមកអោយនាងខ្ញុំពួកយេីងបានត្រឹមឃេីញគ្នាពីចំងាយលេីកដៃបក់ហៅគ្នាតែប៉ុណ្ណោះ ចំណែកបងប្អូនផ្សេងទៀតត្រូវធ្វើចត្តាឡីស័ក14 ថ្ងៃទាំងអស់

វី ឌីណែត

ក្នុងនោះផងដែរមានអ្នកគាំទ្រជាច្រើនបានផ្ញើរសារជូនពរឲ្យរូបនាង រឹងមាំ និង ថែរក្សាសុខភាព ឲ្យឆាប់ជាសះស្បើយពីជំងឺមួយនេះ និងឆាប់បានត្រលប់មក បម្រើអារម្មណ៍ទស្សនិកជនជាថ្មីម្តងទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

 ​វី ឌីណែត
 ​វី ឌីណែត
 ​វី ឌីណែត
 ​វី ឌីណែត
 ​វី ឌីណែត
 ​វី ឌីណែត
 ​វី ឌីណែត
 ​វី ឌីណែត
សារ​ វី ឌីណែត
សារ​ វី ឌីណែត
វី ឌីណែត
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T