យោងតាមប្រភពព័ត៌មាន ohKpop របស់ប្រទេសកូរ៉េ បានឲ្យដឹងថា សមាជិកក្រុមតារាចម្រៀងស្រី Gavy NJ របស់ប្រទេសកូរ៉ គឺកញ្ញា Si Hyun ត្រូវបានជាប់ចោទពីបទ លួចយកប្រាក់ចំនួន ២៦៥ដុល្លារអាមេរិក ពីហាងលក់សំលៀកបំពាក់មួយកន្លែង ហើយត្រូវបានម្ចាស់ផលិតកម្ម ផ្អាកការងាររបស់នាងបណ្តោះអាសន្ន។

ប្រភពដដែរបានបន្តទៀតថា តារាចម្រៀងស្រី Si Hyun រូបនេះ ត្រូវបានគេប្រទះឃើញនាង លួចយកប្រាក់ចំនួន ៣០០,០០០វ៉ុន (២៦៥.២០ដុល្លារអាមេរិក) ពីហាងលក់ខោអាវមួយកន្លែង ស្ថិតក្នុងស្រុក Gangnam ភាគខាងត្បូងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៣។

ទោះបីជាយ៉ាងនេះក៏ដោយ តារាស្រីរូបនេះ បានធ្វើការសុំទោស ដោយបានបង្ហោះសារសុំទោស ទៅលើបណ្តាញសង្គម Facebook និង Twitter ផងដែរ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅនេះ ដោយនាងបានសរសេរថា នាងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើដ៏អាក្រក់មួយនេះ ហើយនាងមិនព្យាយាមឲ្យអ្នកទាំងអស់គ្នា លើកលែងទោសឲ្យនាងនោះទេ គឺនាងគ្រាន់តែចង់សុំទោសតែប៉ុណ្ណោះ។

យ៉ាងណាមិញ តារាស្រី Si Hyun ក៏បានធ្វើការសុំទោស និងទទូលបានការលើកលែងទោស ពីសំណាក់ម្ចាស់ហាងខោអាវនោះផងដែរ ហើយនាងមិនត្រូវបានមានទោសអ្វីនោះទេ៕

 

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]