ធ្លាប់តែតែងខ្លួនបែបស៊ីវិល័យ ពេល ​ទេព បូព្រឹក្ស ស្លៀកពាក់បែបនេះរឹតតែស្អាត

//s9.kh1.co/82/82b70e1ddaef3de407d3be9e08c83f52047d8efe.jpg
តារា & កម្សាន្ដ

 ១២-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មុននេះបន្តិចតារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបភាពគួរឲ្យចាប់អារម្មណ៍ធ្វើឲ្យមានការសរសើរពីមហាជនជាច្រើន។

ភ្នំពេញ៖ ដូចដែលមហាជនបានស្គាល់មកហើយពីតារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស   ដែលបច្ចុប្បន្ននេះសង្គេតឃើញថា នាងកាន់តែទទួលបានភាពជោគជ័យលើវិថីសិល្បៈ មិនត្រឹមតែប៉ណ្ណោះតារារូបនេះមានមុខជំនួញផ្ទាល់ខ្លួនហាក់មមាញឹកខ្លាំងគួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កញ្ញា ទេព បូព្រឹក្ស   មិនត្រឹមតែជាតារាចម្រៀង ដែលមានសមត្ថភាព ខាងរាំច្រៀងនោះទេ អាចនិយាយបានថាតារារូបនេះ មានទាំងភាពច្នៃប្រឌិតក្នុងការតុបតែងសម្លៀកបំពាក់ សម្រាប់ចូលរួមកម្មវិធី និងនៅពេលមានការប្រគុំតន្ត្រីម្តងៗ និងរូបនាងផ្ទាល់ជាអ្នក ចេញម៉ូដដោយខ្លួននាងផ្ទាល់ផងដែរ។ តួយ៉ាងដូចអ្នកទាំងអស់គ្នាបានដឹងមកហើយថា តារារូបនេះចូលចិត្តអ្វីដែលប្លែក និងអ្វីដែលថ្មី បែបកាលីប ប្រ៊េនៗទាន់សម័យ ស៊ី​ វីល័យជានិច្ច ដើម្បីចែកជូនការផ្លាស់ប្តូរចំណីអាម្មណ៍ថ្មី ទៅឲ្យបណ្ដាអ្នកគាំទ្ររបស់នាងជាហូហែ។

ដោយឡែក មុននេះបន្តិចនៅលើគណនីហ្វេសប៊ុករបស់នាងផ្ទាល់ បានង្ហោះរូបភាពប៉ុន្មានសន្លឹក បានបង្វែការចាប់អារម្មណ៍មកជាមួយនឹងការស្លៀកសម្លៀកបំពាក់បែបបុរាណ អាវពានាក្រហមរំលេច ផ្កាពណ៌មាស យ៉ាងសុភាព ជាមួយទឹកមុខស្រទន់ អមជាមួយនឹង ទេសភាពបែបស្រុកស្រែ មើលទៅសាកសមជានារីខ្មែរស្អាតឥតខ្ចោះតែម្ដង។

តាមរយៈរូបភាពដែល នាងបានបង្ហោះទទួលបានការចាប់អារម្មណ៍ និងការសរសើរពីសម្រស់របស់នាងបើទោះជាធ្វើការតុបតែងខ្លួនបែបណា ក៏មើលទៅស្រស់ស្អាតគួរឲ្យស្រលាញ់ជានិច្ច៕

សូមទស្សនារូភាពខាងក្រោម៖

កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T