ពីមុនឃើញ តារានាំគ្នាសុំថត តែពេលនេះគេនាំគ្នារត់ ករុណា ពេជ្រ បញ្ចេញអារម្មណ៍ត្រូវគេរើសអើង

//s9.kh1.co/a9/a9e814a9dca6ab7c7c4defa3599c2db9564357a2.jpg
តារា & កម្សាន្ដ

 ១២-មីនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ក្រោយឆ្លងជំងឺកូវីដ លើក្រុមតារាខ្មែរ ពេលនេះ តារាចម្រៀង ករុណា​ ពេជ្រ សម្តែងអារម្មណ៍យ៉ាងដូច្នេះ ពេលគេរើសអើងខ្លួនព្រោះជាតារា

រាជធានីភ្នំពេញ ៖ ក្រោយពេល រកឃើញវិជ្ជមានជំងឺកូវីដលើ តារាជាច្រើនក្នុង វិថីសិល្បៈខ្មែរភ្លាមនោះ ស្រាប់តែតារាជាច្រើនរូបផ្សេងទៀត ដែលបានកំពុងស្ថិតក្នុង ការសង្ស័យនឹងកំពុងរងចាំ លទ្ធផលធ្វើតេស្តនោះ បានបង្ហាញអារម្មណ៍តានតឹងក្នុងចិត្ត​ ពេលដែលត្រូវមហាជន សម្តែងការរើសអើងដោយប្រយោល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ប្រសិនបើយើងងាកទៅមើល តារាចម្រៀង ករុណា ពេជ្រ វិញម្តងនោះ ក៏បានបញ្ចេញមតិខ្លួនយ៉ាងវែងអន្លាយ ទៅលើ ការសម្តែងការរើសអើង សិល្បករ និងសិល្បការិនីខ្មែរផងដែរ។ ដោយក្នុងនោះ លោកបានសម្តែងការ សោកស្តាយ បន្ទាប់ពី ត្រូវបានបងប្អូនមួយចំនួនតូច បានបង្ហាញទឹកមុខ កាយវិការ ហាក់ស្អប់ខ្ពើម តារាខ្មែរ ឃើញតារាខ្មែរមកម្តងៗ ហាក់បីដូចជា ឃើញកូវីដដូច្នោះដែរ។ មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ ក៏បានសំណូមពរឲ្យបងប្អូន មួយចំនួនតូចនោះ កែប្រែហើយ ងាកមកនិយាយពាក្យលើកទឹកចិត្តវិញទើបល្អ ព្រោះ តារាក៏ជា ជនរងគ្រោះព្រោះ តែកូវីដ ដូចគ្នាដែរ។

គួរបញ្ជាក់ផងដែរថា រូបលោក បានបង្ហោះសារមួយ ដោយបានសរសេរយ៉ាងក្បោះក្បាយថា៖

យើងសុទ្ធតែជាខ្មែរដូចគ្នា...ហើយទោះបីខ្ញុំបាទ ករុណា ពេជ្រ នាពេលនេះមិនទាន់មានជាប់ពាក់ពន្ធ័លើករណី ខូវីត មួយណាក៏ដោយ ក៏សូមមេត្តាបងប្អូនមួយចំនួនតូច គួរកុំអាលរើសអើងជាមួយ តារា លឿនពេក...  គួរតែផ្តល់កម្លាំងចិត្ត អាណិតស្រលាញ់ ... ព្រោះយើងខ្ញុំជា តារា ក៏ជាជនរងគ្រោះដូចគ្នាដែរ.... សូមមេត្តា បងប្អូនមួយចំនួនតូចគួរកែប្រែ សម្តី ទឹកមុខ អត្តចរិត កាយវិការ រើសអើង មិនពេញចិត្ត ដូចជាឲ្យតែឃើញតារា ហាក់បីដូចឃើញ ខូវីត មកចម្លងនោះ មកជាការការពារ ឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ខូវីត រៀងៗខ្លួនប្រសើរជាង ....  ក្នុងនាមយើងជាតិសាសន៏តែមួយ រៀនផ្តល់កិត្តិយស និង ឲ្យតម្លៃគ្នាទៅវិញទៅមកក្នុងកាលះទេសះនេះ ដែលយើងកំពុងរស់លើទឹកដី កម្ពុជា តែមួយ ដូចគ្នា....៕

  តារាចម្រៀង ករុណា ពេជ្រ

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

   តារាចម្រៀង ករុណា ពេជ្រ
   តារាចម្រៀង ករុណា ពេជ្រ
   តារាចម្រៀង ករុណា ពេជ្រ
   តារាចម្រៀង ករុណា ពេជ្រ
   តារាចម្រៀង ករុណា ពេជ្រ
   តារាចម្រៀង ករុណា ពេជ្រ
   តារាចម្រៀង ករុណា ពេជ្រ
   តារាចម្រៀង ករុណា ពេជ្រ
   តារាចម្រៀង ករុណា ពេជ្រ
   តារាចម្រៀង ករុណា ពេជ្រ
រូបភាព
រូបភាព
រូបភាព
រូបភាព
ករុណា ពេជ្រ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T