ប្រើ​បញ្ញា​ដើម្បី​ដោះស្រាយ​បញ្ហា! ​អត្ថបទ​​អប់​រំ​​ខ្លី «ស៊ូ​យក​ញាតិ​ជា​របង​ កុំយក​របង​ជា​ញាតិ»

//s9.kh1.co/b7/b72bb1166fabefa8b0430fefd8018c6ef9834348.jpg
ប្រលោមលោក & អប់រំ

 ១២-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អត្ថបទខ្លី១នេះ យើងចង់ធ្វើសេចក្ដីប្រៀបធៀបរឿងពិតក្នុងសង្គមយើងសព្វថ្ងៃនេះ

អត្ថបទ១នេះគឺបង្កប់ន័យអប់រំក្នុងនោះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«ពុក អ្នកជិតខាងលួចស្វាយយើង» ក្មេងប្រុសតូចរត់មកប្រាប់ឳពុក។

ឳពុកសើចហើយសួរថា "តើស្វាយយើងនៅសល់ច្រើនទេកូន?"

ស្វាយយើងនៅសល់ច្រើនទៀតតើពុក "ចឹងកូនឯងទៅបេះស្វាយអោយពុកបាន៧ផ្លែមក"។

ក្មេងប្រុសនោះគិតថា ឳពុកឲ្យបេះស្វាយ ព្រោះខ្លាចអ្នកជិតខាងលួចបេះអស់ទើបប្រញ៉ាប់ទៅបេះមក។

ពេលបេះបានហើយក៏យកអោយឪពុកដោយសង្ឃឹមថា នឹងបានហូបជុំគ្នាយ៉ាងឆ្ងាញ់មាត់ តែបែរជាឳពុកយកស្វាយ​នោះ​រៀបដាក់កន្ត្រកយ៉ាងស្អាត ហើយដឹកដៃកូនប្រុសដើរតម្រង់ទៅផ្ទះអ្នកលួចបេះស្វាយនោះ។

ក្មេងប្រុសនោះឆ្ងល់ ខ្ញុំមិនយល់សោះតើពុកកំពុងធ្វើអ្វី ពេលទៅដល់ផ្ទះអ្នកជិតខាង ពុកក៏ហុចកន្ត្រកស្វាយ​ឲ្យទៅអ្នក​ជិត​ខាងហើយនិយាយថា៖

"ខ្ញុំយកស្វាយមកជូន ព្រោះយើងជាអ្នកជិតខាងនឹងគ្នា បើមានការអ្វីយើងអាចពឹងពាក់គ្នាទៅវិញទៅមកបាន។"

"អ្នកជិតខាងមានសេចក្ដីរង្គៀសចិត្ត ព្រោះដឹងថា​ខ្លួនបានលួចតែបែរជាមិនខឹង​ ហើយថែមទាំងយក​ស្វាយ​មក​ជូន​ថែម​ទៀត​ផង​"។

អ្នកជិតខាងបាននិយាយទៅកាន់ម្ចាស់ស្វាយថា "ខ្ញុំបានចិញ្ចឹមមាន់ច្រើនក្បាលដែរ ចឹងខ្ញុំសូមជូនពងមាន់ខ្លះ​ដើម្បីតប​ស្នង​ទឹកចិត្តដែលអ្នកបានធ្វើល្អជាមួយខ្ញុំ"។

ឳពុកអរគុណគេហើយក៏ដឹកដៃកូនមកផ្ទះវិញ ក្មេងប្រុសនោះសួរឳពុកដោយឆ្ងល់ថា៖

"ម៉េចក៏ពុកយកស្វាយឲ្យគេ ហើយមិនយកស្វាយដែលគេលួចយើងមកវិញ?"

នែកូន បើពុកយកស្វាយនោះមកវិញ យើងមិនត្រឹមតែបាត់បង់អ្នកជិតខាងទេ ហើយថែមទាំងគេខឹងនឹងព្យាបាទយើង​ថែម​ទៀតផង​ណាកូន។ ហើយពេលដែលពុកយកស្វាយទៅអោយគេ ៧ផ្លែ រួមទាំងស្វាយដែលគេលួចយើងផងនោះ ហើយ​យើងបានចំណេញទាំងញាតិ និងពងមាន់១កន្រ្តកដែរតើ កូនឯងសាកគិតតិចមើល?

អារម្មណ៍ក្រោធខឹង គឺ បញ្ហា

សតិ គឺ បញ្ញាដើម្បីដោះស្រាយរាល់បញ្ហា

យើងមិនអាចដោះស្រាយបញ្ហាដោយប្រើអារម្មណ៍បានទេ។ ដើម្បីដោះស្រាយបញ្ហាបានគឺយើងត្រូវ​ប្រើបញ្ញា​ជា​អ្នកដោះ​ស្រាយ "រាល់បញ្ហាសុទ្ធតែមានដំណោះស្រាយ "គ្រាន់តែថាតើយើងរកចំណុចចាប់ផ្ដើមនៃបញ្ហាឃើញឬអត់។

ជីវិតមានតម្លៃ

ពេលខ្លះមិនមែនអោយតែអ្នកជិតខាងសុទ្ធតែមានបំណងល្អជាមួយយើងទាំងអស់នោះទេ​ តែក៏មិនមែនមនុស្ស​ទាំងអស់​​សុទ្ធតែអាក្រក់នោះដែល។ សូម្បីតែបងប្អូនរបស់យើងខ្លះមិនល្អជាមួយនឹងយើងផងចុះទម្រាំអ្នកដទៃ។ ហេតុដូច្នេះហើយយើងមិនគួរប្រើអារម្មណ៍ ដែលខឹងនោះមកដោះស្រាយបញ្ហានោះទេ វាអាចធ្វើអោយយើង​មាន​វិប្បដិសារី​ស្ដាយក្រោយអស់មួយជីវិតបាន។

បើយើងមើលបញ្ហាផ្សេងៗដោយសតិបញ្ញាគ្រប់ជ្រុងជ្រោយ នឹងយល់ប្រភពនៃបញ្ហារបស់វា នោះ​នឹងបាន​ពន្លឺនៃ​ដំណោះ​ស្រាយ។

សុខចិត្តយកញាតិធ្វើរបង ប្រសើរជាងយករបងធ្វើញាតិ។

តែការរក្សាមិត្តភាពនោះឲ្យបានយូរពិតជារឿងលំបាកណាស់!

RITH CHOMROEURN
CHOMROEURN (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T