ចង់ធ្លាក់ថ្លើម! សម្លៀកបំពាក់ YoonA មួយឈុតនេះមើលទៅសាមញ្ញ ប៉ុន្តែកុំមើលតម្លៃសរុប

//s9.kh1.co/d7/d75aa128af29865f9179a63b92bd663af1258888.png
តារា & កម្សាន្ដ

 ១២-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មិនធម្មតា ពេលដែលបានឃើញតារាចម្រៀងស្រីដ៏ស្រស់ស្អាត YoonA ពិតជាគួរឱ្យស្រឡាញ់ ពេលស្លៀកពាក់អាវផ្កាដ៏ស្រស់ស្អាតនេះ

កម្សាន្ត៖ ហ្វេនៗអ្នកគាំទ្រ ដែលនិយមតាមដានតារាចម្រៀង K-Pop របស់កូរ៉េខាងត្បូង ជាពិសេស ក្រុមតារាចម្រៀងស្រី Girl’s Generation ក្នុងនោះដែរ កាលពីពេលថ្មីៗនេះ មានសមាជិកម្នាក់នៅក្នុងក្រុម​ Girl’s Generation កញ្ញា YoonA បានបញ្ចេញរូបភាពប៉ុន្មានសន្លឹកនៅលើគណនី Instagram របស់នាង ដោយបានបញ្ចេញព័ត៍មានទាក់ទងនឹងកម្មវិធី MIU MIU FW21 FASHION SHOW។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបនោះ YoonA បានបង្ហាញពីភាពដ៏ស្រស់ស្អាត របស់នាងនៅក្នុងអាវផ្កាពណ៌បៃតងដែលបានបញ្ចេញសាច់ដៃ។ YoonA បានជ្រើសរើសអាវនេះជាមួយខោខូវប៊យចង្កេះខ្ពស់ពណ៌ខៀវធ្វើឱ្យសម្លៀកបំពាក់មានលក្ខណៈមិនធម្មតា និង កាន់តែសមសួន។
យ៉ាងណា YoonA បានបង្ហាញរាងយ៉ាងស្រស់ស្អាត ស្លីមតូចច្រឡឹងដោយជ្រើសរើសអាវឈុតនេះ ដោយបង្ហាញពីទំហំចង្កេះតូចច្រឡឹងរបស់នាង។ ខ្សែនៃអាវនេះ ត្រូវបានចងភ្ជាប់ទៅនឹងចំហៀងនៅក្នុងខ្សែបូរដោយបន្ថែមរំញ័រគួរឱ្យស្រឡាញ់។

ជាមួយគ្នានេះដែរ អាវដែលនាងស្លៀកនោះមានតម្លៃ ១៤១៣,០២​ ដុល្លារអាមេរិក ខោខូវប៊យមានតម្លៃ ១១៣៩,២៤ ដុល្លារអាមេរិក ស្បែកជើងតម្លៃ ១០៨៦,២៦ ដុល្លារអាមេរិក និងកាបូបខ្នាតតូចពណ៌សមានតម្លៃ ២១០១,៨៦ ដុល្លារអាមេរិក។ ។ ដូច្នេះ បើបូកតម្លៃសរុប សម្លៀកបំពាក់ទាំងមូលរបស់ YoonA នៅក្នុងរូបថតតែមួយមានចំនួនសរុបប្រហែល ៤៩៤៥,៥៥ ដុល្លារអាមេរិកឯណោះ។ សរុបមក ឃើញថាតម្លៃសម្លៀក និង របស់ផ្សេងទៀតរបស់ YoonA មានតម្លៃ ឡើងកប់ពពក ពិតជាមិនធម្មតាមែន បូករួមជាមួយស្ទាយខោអាវ កាន់តែបន្ថែមសម្រស់ដល់តារាចម្រៀងស្រីរូបនេះ កាន់តែស្អាត និង គួរឱ្យស្រលាញ់ថែមមួយកម្រិតទៀតផងដែរ។

ខណៈពេលដែល YoonA បានជ្រើសរើសស្លៀកខោខូវប៊យពណ៌ខៀវខ្ចីនិងស្បែកជើងប៉ាតាពណ៌សដើម្បីបង្កើតឱ្យមើលទៅប្លែកភ្នែក ម៉ូដែលនេះ មើលទៅមានលក្ខណៈជាផ្លូវការជាមួយនឹងស្បែកជើងកែងពណ៌ផ្កាឈូក និង សាកសមបំផុតជាមួយតារាចម្រៀងស្រី YoonA បើទោះបីជាខុសពីគំរូ Sample របស់ដើមបន្តិចមែន។

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

YoonA
YoonA
YoonA
YoonA
YoonA ក្នុងឈុតផ្កា
YoonA ក្នុងឈុតផ្កា
ឈុតដែល YoonA ជ្រើសខ្លួនឯង
ឈុតដែល YoonA ជ្រើសខ្លួនឯង
YoonA និង គំរូដើម
YoonA និង គំរូដើម
YoonA នៅក្នុងឈុតអាវផ្កា
YoonA នៅក្នុងឈុតអាវផ្កា
YoonA នៅក្នុងឈុតអាវផ្កា
YoonA នៅក្នុងឈុតអាវផ្កា
YoonA នៅក្នុងឈុតអាវផ្កា
YoonA នៅក្នុងឈុតអាវផ្កា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T