ខៀវ សានសាណា បញ្ចេញអារម្មណ៍ពិតលើកទីមួយក្នុងឆាកជីវិត ធ្វើការទាំងប្រថុយកំឡុងកូវីដ១៩

//s9.kh1.co/ef/efc8448d39082a9155467f9ebf335c643a2e5d5d.jpg
តារា & កម្សាន្ដ

 ១០-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ពិធីការិនី ល្បីឈ្មោះ ខៀវ សានសាណា បានបង្ហាញអារម្មណ៍ មានតែរូបតែស្ទើរគ្មានព្រលឹង ក្រោយមានរឿងក្រឡាប់ចាក់ក្នុងវិថីសិល្បៈ

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពេលរកឃើញ វិជ្ជមានជំងឺកូវីដ លើសិល្បករខ្មែរ ជាក់ស្តែង ដំបូងត្រូវបានរកឃើញលើ ពិធីការិនី កែវ ចាន់និមល និងក្រុមគ្រួសា​រ បន្ទាប់មកទៀត ក៏ទទួលបានដំណឹងថា បានឆ្លងទៅកាន់ តារាចម្រៀង លោក ណុប បញ្ញារិទ្ធថែមទៀត មិនតែប៉ុណ្ណោះ ថ្មីៗនេះ តារាខ្មែរជាច្រើនរូប កំពុងស្ថិតក្នុងភាពសង្ស័យថាបានឆ្លងជំងឺនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹង ពេលវេលាដ៏សែនច្របូកច្របល់ ក្នុងវិស័យសិល្បៈខ្មែរបែបនេះហើយ ទើបធ្វើឲ្យ បុគ្គលទាំងឡាយដែលត្រូវបំពេញ ការងារនៅស្ថានីយទូរទស្សន៍ ឫ ត្រូវបន្តបំពេញធ្វើការរួមគ្នា តែងបង្ហាញក្តីបារម្មណ៍ជានិច្ច ចំពោះបញ្ហានេះ ក៏ព្រោះ យើងម្នាក់ៗសុទ្ធតែមិនបានដឹងថា នរណានឹងផ្ទុកជំងឺនេះទេ។

គួរបញ្ជាក់ផងដែរថា ពិធីការិនី ខៀវ សានសាណា ក៏បានបង្ហាញអារម្មណ៍ ក្តុកក្តួលពេលដែល ជំងឺនេះចាប់ផ្តើមវាយប្រហារលើ សិល្បករ និងសិល្បការិនីខ្មែរបែបនេះ ។ លើសពីនេះទៅទៀត ពិធីការិនីរូបនេះ បានបង្ហោះសារយ៉ាងរន្ធត់ថា ៖ 

សែនរន្ធត់ចិត្តចំពោះជនរួមជាតិនិងមិត្តរួមអាជីពដែលមានcovid 19 ប៉ុន្តែសុំកុំទន់ខ្សោយ បន្តរឹងមាំផ្នែកស្មារតី ថែរក្សារាងកាយ ស្តាប់តាមការណែនាំរបស់គ្រូពេទ្យជំនាញ។ បងប្អូនប្រាកដជាត្រលប់មករកក្រុមគ្រួសារវិញប្រកបដោយសុខភាពរឹងមាំដូចដើម។ នេះជាលើកទីមួយក្នុងជីវិតដែលទៅធ្វើការទាំងបេះដូងក្រៀមក្រំ ព្រោះពិតជាប្រថុយប្រថានខ្លាំងណាស់ប៉ុន្តែវាជាភារកិច្ច។ ពេលនេះយល់ច្បាស់ពីអារម្មណ៍របស់កងទ័ពដែលចូលប្រយុទ្ធក្នុងសមរភូមិ​។ ជូនពរយាយតាអ៊ុំពូមីងបងប្អូននិងខ្លួនឯងសូមចៀសពីជំងឺដ៍ឆ្កួតឡប់នេះ៕

   ពិធីការិនី ខៀវ សានសាណា

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

ពិធីការិនី ខៀវ សានសាណា
ពិធីការិនី ខៀវ សានសាណា
ពិធីការិនី ខៀវ សានសាណា
ពិធីការិនី ខៀវ សានសាណា
ពិធីការិនី ខៀវ សានសាណា
ពិធីការិនី ខៀវ សានសាណា
  ពិធីការិនី ខៀវ សានសាណា
  ពិធីការិនី ខៀវ សានសាណា
រូបភាព
រូបភាព
ខៀវ សានសាណា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T