បើមិនចង់ខូចចិត្តនៅថ្ងៃមុខ សូមដកខ្លួនជាបន្ទាន់! សញ្ញាទាំងនេះបង្ហាញថាប្រុសៗគ្រាន់តែលេងសើចនឹងអ្នកប៉ុណ្ណោះ

//s9.kh1.co/3f/3f8d1a244a8b1cc9dd152777b0522f06c3341aad.png
ប្រលោមលោក & អប់រំ

 ០៩-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បើមិនចង់ខូចចិត្តនៅថ្ងៃមុខសូមដកខ្លួនជាបន្ទាន់! សញ្ញា ទាំងនេះបង្ហាញថាប្រុសៗគ្រាន់តែលេងសើចនឹងអ្នកប៉ុណ្ណោះ

វាជារឿងធម្មតាតាំងពីយូរលង់ណាស់មកហើយមនុស្សម្នាក់ៗតែងប្រាថ្នាចង់បាននូវដៃគូរួមសុខទុក្ខនឹងគ្នាលុះចាស់កោងខ្នង តែរឿងជីវិតគូមួយនេះវាមិនងាយស្រួលក្នុងការជ្រើសរើសនោះឡើយ មានខ្លះក៏រើសចំមនុស្សប្រុសដែលល្អ មានទំនួលខុសត្រូវខ្ពស់ ចេះរកលុយកាក់ហើយថែមទាំងមានចិត្តស្មោះរវាងគ្នានឹងផងដែរ តែអ្នកខ្លះទៀតក៏រើសខុសចំមនុស្សមិនសមប្រកបដែលខ្លួនចង់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញស្រីយើងមុនឈានជើងសម្រេចចិត្តរៀបការ ឬទាក់ទងនឹងបុរសណាម្នាក់គួរគិតពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន ព្រោះថាអ្វីៗវាមិនងាយស្រួលដូចយើងគិតនោះឡើយ។ ដួច​នេះ ស្រី​ៗ​ត្រូវ​ផ្ចង់​អារម្មណ៍​សង្កេត​ឲ្យ​ច្បាស់​ថា​ តើ​គ្រាន់​តែ​លេង​សើច​ជាមួយ​យើង ឬ​ក៏​កំពុង​តាម​ស្រលាញ់​ពិត​ប្រាកដ។ 

ហើយនៅថ្ងៃនេះយើងនឹងនាំយកនូវសញ្ញាណទាំង៥ របស់មនុស្សប្រុសដែលចូលចិត្តលេងសើចជាមួយនឹងមនុស្សស្រីមកជម្រាបជូនលោកអ្នកទុកជាមេរៀនសម្រាប់ខ្លួនឯង៖

៥. តែងតែលាក់បាំងពីអ្នកដទៃ មិន​បើក​ចំហ

រូបតំណាង
រូបតំណាង

សម្រាប់​អ្នក​លេង​សើច គេ​នឹង​ប្រាប់​ឲ្យ​អ្នក​ជួយ​លាក់​រឿង​របស់​អ្នក​ទាំង​២ ដើម្បី​គេ​ងាយ​ស្រួល​ញ៉ែ​ស្រី​ផ្សេង​ទៀត។

៤. គេមិនដែលសារភាពថាស្រលាញ់អ្នកទាល់តែសោះ 

រូបតំណាង
រូបតំណាង

យ៉ាងណាក្ដី ចំពោះ​អ្នក​ដែល​គ្រាន់​តែ​ចង់​ញ៉ែ​លេង គ្មាន​ថ្ងៃ​គេ​សារភាព​នឹង​អ្នក​ឡើយ។

៣. បង្វែងដានរាល់ពេលនិយាយ​ដល់រឿង​មនោសញ្ចេតនា

រូបតំណាង
រូបតំណាង

សម្រាប់​អ្នក​ដែល​ចង់​លេង​សើច​វិញ ពេល​អ្នក​និយាយ​ដល់​រឿង​នេះ គេ​នឹង​បង្វែង​ដាន​ទៅ​និយាយ​រឿង​ផ្សេង​វិញ ព្រោះ​មិន​ចង់​ជំពាក់ជំពិន​ជាមួយ​អ្នក​ទៅ​ថ្ងៃ​ក្រោយ។

២. តែងតែចុច like និង​ដាក់​រូប​បេះដូង​លើ​រូប​របស់​ស្រី​ផ្សេង

រូបតំណាង
រូបតំណាង

​ដូច្នេះ​មែន​នោះ សូម​ពិចារណា​ឲ្យ​ច្បាស់​ថា ហេតុការណ៍​នេះ​កំពុង​កើត​ឡើង​ចំពោះ​ស្រី​ផ្សេង​ឬ​អត់? បើ​តាម​ធម្មតា អត្រា​នៃ​ការ​កើត​ឡើង​នេះ​គឺ​៩០%​ឯណោះ។

១. ធ្វើជាព្រួយបារម្ភ

រូបតំណាង
រូបតំណាង

គេ​តែង​ថា​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​យើង តែ​គេ​បាន​តែ​មាត់ មិន​ដែល​ធ្វើ​អ្វី​ឲ្យ​យើង​ឡើយ៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T